សមត្ថកិច្ចចុះបង្ក្រាបបំបែកសំបុកគ្រឿងញៀនមួយកន្លែងនៅស្រុកព្រៃនប់!

សមត្ថកិច្ចចុះបង្ក្រាបបំបែកសំបុកគ្រឿងញៀនមួយកន្លែងនៅស្រុកព្រៃនប់!

 

ព្រះសីហនុ៖ នៅថ្ងៃ​ទី​០២ ខែវិច្ឆិកា​ ឆ្នាំ​២០២១ វេលាម៉ោង ១៣:០០នាទីរសៀល លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុក បានដឹកនាំកម្លាំង​ជំនាញអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គី ចុះបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្នុងភូមិបឹងរាំង ឃុំសាមគ្គី​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២ នាក់:
១.ឈ្មោះមើុត ហាម៉ាត់ ភេទប្រុស អាយុ​៣២ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរកសិករ មានទីលំនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ប៉េង នឿន ភេទប្រុស អាយុ​៣១ ឆ្នាំជនជាតិខ្មែរ មុខរបរជាងធ្វើឈើ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣ កញ្ចប់
-ទូរស័ព្ទដៃចំនួន០៣ គ្រឿង បន្ទាប់មកកម្លាំងយើងបានបន្តនាំខ្លួនជន​សង្ស័យឈ្មោះ មើុត ហាម៉ាត់ យកទៅធ្វើការឆែកឆេរនៅផ្ទះដែលនៅក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៩ កញ្ចប់(ធំ០៣ និងតូច០៦)
-ថ្នាំគ្រាប់ពណ៍ក្រហមចំនួន០១ គ្រាប់កន្លះ -ជញ្ជីងថ្លឹងចំនួន០១
-កាំភ្លើងកែរច្នៃចំនួន០១ ដើម ។​

សូមបញ្ជាក់ថា​ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនសរុបរួមមានចំនួន​១២​កញ្ចប់​(ធំ០៣​និងតូច០៩) ។​

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕