ល្បួងក្មេងស្រីអាយុ១៤ឆ្នាំរំលោភបានស្រេច មីងនាងមកទាន់ វ័ណ្ឌ.ក បណ្ដោយ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីយុវជនរូបនោះបានចាប់អូសដៃក្មេងស្រីវ័យ១៤ឆ្នាំម្នាក់និងធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈទៅលើនាងបានសម្រេច ក៏ត្រូវមីងជនរងគ្រោះមកទាន់ ប្តឹងឲ្យសមត្ថកិច្ចនគរបាលឲ្យចាប់វាយខ្នោះភ្លាមតែម្តង ។

ហេតុការខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលកំពុងសាងសង់ជាន់ទី១ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ សាន ចន្នីភេទប្រុសអាយុ២២

ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គរជ័យ ឃុំស្រលប់ ស្រុកត្បូងឃ្ញុំ ខេត្តត្បូងឃ្មុំ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅសង្កាត់ព្រែកលៀបប ខណ្ឌជ្រោយចង្វារ ។ ចំណែកជនរងគ្រោះឈ្មោះ គ ស ឡ ភេទស្រី អាយុ១៤ឆ្នាំស្នាក់នៅបន្ទប់លេខ២២៨Bជាន់ទី១ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ ជនរងគ្រោះត្រូវបានពូរបស់នាងប្រើឲ្យទៅទិញស្រាថ្នាំ។ ខណៈពេលត្រឡប់មកពីទិញស្រាវិញ ក៏បានជួបជាមួយជនសង្ស័យខាងលើដែលមកលេងផ្ទះបងប្រុសរបស់គេនៅបន្ទប់លេខ២១៨B ។

ប្រភពដដែលបានបន្តថា ពេលនោះជនសង្ស័យឃើញជនរងគ្រោះដើរកាត់នោះ ក៍និយាយផ្ដោះផ្តងលែបខាយស្នេហាមកលើនាង ថែមទាំងបានអូសដៃនាងចូលទៅក្នុងបន្ទប់ទំនេរមួយទៀតដែលគេកំពុងជួសជុល ហើយគ្មានមនុស្ស ដើម្បីសុំលេខទូរស័ព្ទពីនាងថែមទៀតផង ហើយជនសង្ស័យក៏បានចាប់អោបថើបបឺតមាត់ និងបានយកដៃបបោសអង្អែលរាវស្ទាបច្របាច់សព្វប្រាណ តែជនរងគ្រោះមិនបានស្រែកនោះឡើយ គ្រាន់នាងនិយាយថា មិនចូលចិត្តអ្នកធ្វើចឹងទេ ។ បន្ទាប់មកទៀតជនសង្ស័យក៏បានអូសដៃនាងរងគ្រោះចូលទៅបន្ទប់ទំនេរមួយទៀត រំលោភនាងបានសម្រេចតែម្តង ។ ខណៈនោះមីងរបស់នាងបានមកទាន់ ក៍ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅវាយខ្នោះជនសង្ស័យបានភ្លាមៗតែម្ដង។

ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ នាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តតាមនីតិវិធីច្បាប់៕