ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងនគរបាលជំនាញបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់
ខេត្តព្រៃវែង÷ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គិតពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១/១០/២០២១ ដូចខាងក្រោម:
១/ ស្រុកពារាំង បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។
២/ ស្រុកកញ្ជ្រៀច អនុវត្តតាមដីកា ០១ លើក ( ជួញដូរ ០១ ករណី ) ។
៣/ ស្រុកស្វាយអន្ទរ បង្ក្រាបបាន ០១ ករណី ( ជួញដូរ ០១ ករណី ) ។
៤/ ស្រុកមេសាង បង្ក្រាបបាន ០១ ករណី ( ជួញដូរ ០១ ករណី ) ។
សរុបបង្រ្កាបបាន ៥ករណី និងឃាត់ខ្លួនមុខសញ្ញារួមបានចំនួន ៩នាក់ ( មុខសញ្ញាជួញដូរ ៥ន , មុខសញ្ញាប្រើរប្រាស់ ៤នាក់)
សំភារៈ និងវត្ថុតាងដកហូតបានរួមមាន : ម្សៅក្រាមពណ៌.ស ថ្លា ( ថ្នាំញៀន ) ៣០កញ្ចប់តូច ( ទម្ងន់ ៣៦,៤៤ក្រាម ) , ម៉ូតូ ៣គ្រឿង , ទូរសព្ទដៃ ៨គ្រឿង ព្រមទាំងសម្ភារ:វេចខ្ចប់ និងជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី៕ប្រភព ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង