ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ អាជីវករ​ ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​

កំពត÷នាព្រឹក​ថ្ងៃ​ចន្ទ ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ ជាមួយ​អាជីវករ​ ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ អមដំណើរ​ដោយ​លោក​ស្នងការ​ខេត្ត​ លោក​អភិបាល​ក្រុង​ លោក​ លោក​ស្រី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ មួយ​ចំនួន​ទៀត​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា មួយចំនួម ជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់​ពី​ ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ​ហើយ​ឯកឧត្ដម​ ក៏​បាន​ទទួល​យក​សូម​ណូម​ពរ​មួយ​ចំនួន​របស់​អាជីវករ​ ដេីម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ៕