តូតា បញ្ជាក់យ៉ាងច្បាស់ ជុំវិញព័ត៌មានរៀបការរបស់នាង !

កន្លងមក​មាន​លេចឮ​ព័ត៌មាន​ថា តូ​តា នឹង​រៀបការ​ជាមួយ​គូស្នេហ៍​របស់​នាង ​នៅ​បំណាច់​ឆ្នាំ ២០១៨ នេះ ដោយ​នាងត្រៀម​នឹង​អញ្ជើញ​មិត្តភក្តិ​ជាច្រើន​ចូលរួម​អបអរសាទរ ដោយឡែកពេល​ជួប​ជាមួយ​នាង​កាលពីពេល​ថ្មីៗ​នេះ នាង​បែរជា​និយាយថា គ្មានទេ​មង្គលការ​នៅ​ចុង​ឆ្នាំនេះ ។​

​តូ​តា និង​ គូស្នេហ៍​របស់​នាង កាន់តែ​ផ្អែមល្ហែម​ និង ​ស្អិតរ​មួ​ត​នឹង​គ្នា​កាន់តែខ្លាំង​ឡើងៗ ទោះបីជា​អ្នក​ទាំងពីរ​ពុំទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរក្តី ។ ប៉ុន្តែទំនាក់ទំនង​អ្នក​ទាំងពី​រគឺ​ស្អិតរ​មួ​ត បេះ​មិន​ចេញ​ឡើយ ពេល​ទៅចូលរួម​កម្មវិធី​ម្តងៗ​នាង​តែងតែ​បណ្តើរ​គូស្នេហ៍​ទៅជា​មួយរហូត ទោះបីជា​ត្រូវ​អង្គុយ​រងចាំ​រាប់​ម៉ោង ក៏​គូស្នេហ៍​របស់នាង​មិនដែល​ត្អូញត្អែរ​ដែរ ។ ជាក់ស្តែង​នៅក្នុង​ថ្ងៃ​សម្ពោធ​ដាក់​បញ្ចាំង​រឿង « កូន​ពស់​កេងកង » កាលពី​សប្តាហ៍​មុន គូស្នេហ៍​របស់​នាង បាន​អង្គុយ​រងចាំ រហូតដល់​ចប់​កម្មវិធី ។​

​ទាក់ទង​នឹង​រឿង​ដែលថា នាងមានបំណង​រៀបការ​នៅ​បំណាច់​ឆ្នាំ ២០១៨ នេះ តូ​តា បានបញ្ជាក់​ប្រាប់ថា « ខ្ញុំ​គ្មាន​គម្រោង​រៀបការ​នៅ​ចុងឆ្នាំ​ដូច​គេ​និយាយ​នោះទេ ហើយ​ពេលនេះ ​ខ្ញុំ​សុំ​មិន​និយាយ​រឿងនេះ ពីព្រោះ​ខ្ញុំ​ចង់ទុក​ពេលធ្វើ​ការងារ​សិន មុននឹង​ឈានដល់​ថ្ងៃ​រៀបការ » ។

​ទោះបីជា​គ្មាន​គម្រោង​រៀបការ​នៅ​បំណាច់​ឆ្នាំ ២០១៨ នេះក្តី តែ តូ​តា នៅតែ​និយាយថា រឿង​រៀបការ​ជា​រឿង​សំខាន់ គ្រាន់តែ​នាង​មិនទាន់​គិតដល់​ថ្ងៃនោះតែ​ប៉ុណ្ណោះ ៕