ឃាត់ខ្លួនជើងខ្លាំងខាងកាប់ចាក់ម្នាក់ ក្រោយបានដើរចូលទៅកាប់ដល់ជនរងគ្រោះដល់កន្លែង តែសំណាងល្អជនរងគ្រោះបានរត់ទាន់ និងរាយការណ៍ដោយទៅសមត្ថកិច្ចភ្លាមៗ..
កណ្តាល៖ កំលាំងនគរបាល ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ ក្រោយបានដើរចូលទៅស្រែកគំរាមសម្លាប់ និង បម្រុងកាប់ជនរងគ្រោះ នៅនឹងកន្លែង តែសំណាងល្អ ដែលជនរងគ្រោះបាន រត់ទាន់និងបានរាយការណ៍ ទៅសមត្ថកិច្ចបានទាន់ពេលវេលា ។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី៣០.០៩. ២០២១ វេលាម៉ោង០៩:៣០នាទីយប់ នាចំណុចកើតហេតុ ភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមរយះរបាយការណ៍ប៉ូលីស បានបង្ហាញថា៖ ជនរងគ្រោះ ឈ្មោះ ណិប កេសា ភេទ ប្រុស អាយុ ៤៩ឆ្នាំមានទីលំនៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ កសិករ។
ចំណែកឯជនសង្ស័យ ម្នាក់ ឈ្មោះ យ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។
វត្ថុតាងចាប់បានយករួមមាន៖ ដាវ ផ្លែដែក ដង ឬស្សី ប្រវែង ៧៧សង់ទីម៉ែត្រន១ដើមផងដែរ ។
សមត្ថកិច្ចបានប្រាប់ថា៖ នៅមុនពេលកេីតហេតុជនរងគ្រោះកំពុងអង្គុយផឹកតែ នៅមុខផ្ទះសំណាក់របស់ខ្លួនយីហោ កេសា តែម្នាក់ឯង ស្រាប់តែជនសង្ស័យបានដេីរមកពីទិសខាងលិចដោយកាន់ដាវខាងលេី មកដល់ចំណុចកេីត
ហេតុ។
ភ្លាមៗនោះក៏ប្រទះ ឃើញជនរងគ្រោះកំពុងអង្គុយម្នាក់ឯងក៏ឈប់ហេីយស្រែគំរាមថា”អាញ់និងសម្លាប់ហ្អែង”ហេីយជនសង្ស័យបានរត់ចូល រួចយាដៃបម្រុងកាប់ជនរងគ្រោះ ឃេីញដូចនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះហេីយបិតទ្វា ដាក់គន្លឹះជាប់ ពេលនោះជនសង្ស័យបានស្រែកនៅមុខផ្ទះថា “អញនិងសម្លាប់ហ្អែងចោល” ភ្លាមនោះជនរងគ្រោះបាន តេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សៀមរាប ។
ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាបបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីសាកសួរនិងកសាងសំនុំរឿងតាមនិតិវិធីច្បាប់៕