លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ចាម-ត្បូងឃ្មុំ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនកងពលថ្មេីរជេីងលេខ២១
កំពង់ចាម:នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម រួមជាមួយលោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ និងសហការីមួយចំនួនទៀត នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជាថវិកាចំនួន ៤០,០០០,០០០រៀល ប្រគល់ជូន ឯកឧត្តម ឧត្ដមសេនីយ៍ទោ អុិន សុីដារ៉ា មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ២១ ដេីម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ការសាងសង់អាគារថ្មីហ្វឹកហ្វឺនយោធា ។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅកងពលតូចថ្មេីរជេីងលេខ២១ ដោយមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងពល និងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនទៀត ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ អុិន សុីដារ៉ា បានថ្លែងការផ្ដាំផ្ញេី គោរពជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដែលបានចាត់តំណាងនាំយកនូវថវិកា ដេីម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ការសាងសង់អាគារថ្មីហ្វឹកហ្វឺនយោធា នេះជាការរួមចំណែកយ៉ាងសំខាន់បំផុតក្នុងកសាងសងអាគារថ្មី សម្រាប់បណ្ដុះបណ្ដាលវគ្គជំនាញផ្សេងៗ ដល់កម្លាំងយោធា ។
បន្ទាប់ពីការជួបសំណេះសំណាលរួមមក ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលក៏បានអញ្ជេីញគណ:ធិបតីទាំងអស់ ទស្សនកិច្ចអំពីគ្រឿងសព្វាវុធផ្សេងៗ ដែលនៅសល់ពីសម័យសង្រាមមក និងចូលរួមពិសារអាហារសាមគ្គី ផងដែរ ៕