រោងចក្រកែច្នៃស្វាយ និងបន្លែ ក្នុងតំបន់អភិវឌ្ឍន៍ស្តុកក្រោល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងលេចរូបរាងឡើងនាពេលឆាប់ៗនេះ
ភ្នំពេញ៖ រោងចក្រ កែច្នៃ ស្វាយ និង បន្លែ ក្នុង តំបន់ អភិវឌ្ឍ ស្តុក ក្រោល ស្រុក ឧត្តុង្គ ខេត្ត កំពង់ស្ពឺ បាន លេចចេញ ជា រូបរាង ដែល អាច ផ្តល់ ឱកាស ការងារ ជូន ប្រជាពលរដ្ឋ ដើម្បី កាត់បន្ថយ ការ ចំណាកស្រុក និង ភាព ក្រីក្រ ។
គម្រោង អភិវឌ្ឍន៍ ស្តុក ក្រោល បាន សម្ពោធ ដាក់ ឲ្យ ដំណើរ ការសាងសង់ រោងចក្រ កែច្នៃ ស្វាយ បន្លែ លំនៅដ្ឋាន ដី ឡូត៍ ផ្សារ មន្ទីរ ពេទ្យ សម្ភព ២៤ ម៉ោង សាលារៀន និង ស្ថានីយ ប្រេង ឥន្ទ នៈ លើ ផ្ទៃដី សរុប ចំនួន ១៥ ហិច តា ជា ផ្លូវការ ក្រោម អធិបតេយ្យភាព លោកជំទាវ ឆៃ ច័ន្ទ រិទ្ធី សូលី ដា រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ។
យោង តាម របាយកាណ៍ នៅ ក្នុង តំបន់ អភិវឌ្ឍន៍ ស្តុក ក្រោល នេះ និង បើក រោងចក្រ មួយ មាន ១០ អាគារ ដើម្បី ផ្សារភ្ជាប់ ជាមួយ បណ្តុំ សហគ្រាស ដែល មាន ចក្ខុវិស័យ ទៅលើ ការកែច្នៃ និង សម្អាត កសិផល រួមមាន ដូចជា ផ្លែឈើ និង បន្លែ ដែល គ្រោង និង នាំចេញ ទៅកាន់ ទីផ្សារ អន្តរជាតិ ។
លោក អ៊ិន ឆាយ វ៉ាន ជា ប្រធាន សមា កគ មន៍ ស្វាយ ខេត្តកំពង់ស្ពឺ និង ជា ប្រធាន គម្រោង ស្តុក ក្រោល អភិវឌ្ឍន៍ បាន ឲ្យ ដឹង ថា ឆ្នាំ ២០២២ ខាងមុខ តំបន់ នេះ នឹង ក្លាយជា ទីប្រជុំជន មួយ ដែល ចាប់យក កម្លាំង ពលកម្ម ស្រូប ទាញ យក ការអភិវឌ្ឍ ក្នុង តំបន់ ដែល បាន ផ្តោតទៅលើ បណ្តុំ សហគ្រាស រៀបចំ ការកែច្នៃ ការលាង សម្អាត បន្លែ ផ្លែស្វាយ វេច ខ្ជ ប់ ដើម្បី នាំទៅ ទីផ្សារ អន្តរជាតិ ។ អ្វីដែល ពិសេស ទៀត នោះ គម្រោង នេះ គឺ ផ្តល់ ឱកាស ការងារ ជូន ពលរដ្ឋ ក្នុង តំបន់ នេះ ប្រមាណ ជា ២៥០០ ដល់ ៣០០០ នាក់ ។
សូម ជម្រាបថា កា បោះទុន វិនិយោគ អភិវឌ្ឍ ក ម្រោ ង នេះ គឺជា ការរួមចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដើម្បី លើកកម្ពស់ សេដ្ឋកិច្ចជាតិ លើ ផ្នែក ឧស្សាហកម្ម និង ពាណិជ្ជកម្ម ឲ្យ ស្របទៅតាម សម័យកាល ទំនើប នៃ ឧស្សាហកម្ម ៤.០ ដែល អាចបង្កើត ឪ កាស ការងារ ជូន ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន និងកាត់បន្ថយ ការ ចំណាកស្រុក តាមរយៈ រោងចក្រ សហគ្រាស កែច្នៃ កសិផល ស្វាយ និង បន្លែ ផ្សារ លក់ទំនិញ ចំនួន ៣០០ តូប សាលារៀន ចំណេះ ទូទៅ កន្លែង កម្សាន្ត និង មន្ទីរ ពេទ្យ ជាដើម ដែល ផ្តល់ អត្ថប្រយោជន៍ ជាច្រើន ទៀត ស្របតាម គោលនយោបាយ របស់ រាជ រដ្ឋាភិបាល កម្ពុជា ដោយ បាន លើកកម្ពស់ កម្រិតជីវភាព ផ្តល់ ប្រាក់ ចំណូល ជូន ប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន ៕