អាសូរណាស់ នាយប៉ុស្ដិ៍នគរបាលឃុំស្រែថ្មីម្នាក់ដេកស្លាប់នៅក្នុងបន្ទាប់ប៉ុស្តិ៍ម្នាក់ឯង ដោយក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យថាៈបណ្តាលមកពីជម្ងឺគាំងបេះ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១នេះ លោកនាយប៉ុស្តិ៍នគរបាលឃុំស្រែថ្មីម្នាក់បានដេកស្លាប់នៅក្នុងបន្ទាប់ប៉ុស្តិ៍ម្នាក់ឯងដោយគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីជម្ងឺគាំងបេះដូង ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅក្នុងប៉ុស្ដិ៍នគរបាលឃុំស្រែថ្មី ដែលស្ថិតនៅក្នុងភូមិសន្ទួច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះដែលជាលោកនាយប៉ុស្ដិ៍រដ្ឋបាលដេកស្លាប់ម្នាក់ឯងខាងលើនេះមានឋានវីរសេនីយ៍ត្រី អត្តលេខ៤៥៧៧០ ឈ្មោះ កែ សុផង់ អាយុ៥៥ឆ្នាំមានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ ៥៣ ឆ្នាំ មានកូន៧នាក់រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុក្នុងវេលាម៉ោង ១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២១ នេះ ជនរងគ្រោះកំពុងតែនិយាយអាយកូមជាមួយអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះចេញពីខាងក្នុង ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីបានឲ្យដឹងទៀតថាលុះព្រឹកឡើងគាត់បានដាស់ឲ្យភ្ញាក់ឡើងដើម្បីទៅប្រជុំនៅអធិការនគរបាលស្រុករលារប្អៀរតែមិនឃើញមានការឆ្លើយតបគាត់ក៏មើលពីខាងក្រៅទៅឃើញជនរងគ្រោះដេកស្លៀកខោខ្លីខ្លួនទទេនៅលើប៉ៅអ៉ីដោយមានការសង្ស័យក៏បានជម្រាបទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មីនិងអនុប្រធានប៉ុស្ដិ៍ឱ្យជួយពិនិត្យមើលព្រោះជនរងគ្រោះបានបិទទ្វារនិងដាក់គន្លិះពីក្នុងនិងបានរាយការណ៍ជូនទៅអធិការនគរបាលស្រុករលារប្អៀរ ពីស្ថានភាពរបស់លោកមេប៉ុស្ដិ៍ និងបង្កការភ្ញាក់ផ្អើលភ្លាមៗផងដែរ ។
ក្រោយការជួបពិគ្រោះគ្នាភ្លាមៗនោះក៍មានការគាស់បង្អួចមើលទៅឃើញថាលោកមេប៉ុស្ដិ៍បានដេកស្លាប់នៅលើប៉ៅអុីមិនដឹងតាំពីថ្មើណានោះទេ ។
បើយោងតាមការធ្វើកោសលវិច្ច័យពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យក៏ដូចជាសិក្ខាចៅក្រមបានដាក់ការសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង ២ម៉ោង ៣ទៀបភ្លឺ ហើយជនរងគ្រោះក៏មានអាការៈមិនស្រួលដោយគាំងបេះដូងតែម្ដងទៅ ។
ក្រោយពីការពិនិត្យសាកសពរួចរាល់ហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពនាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់ស្នងការនគរបាលខេត្តយកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕