កន្លងកងរាជអាវុធហត្ថ បង្ក្រាបឃាត់ខ្លួនបានហើយជនសង្ស័យ ករណីឃាត កម្មគិតទុកជាមុន សម្លាប់ប្លន់ទូរស័ព្ទនិងម៉ូតូ ក្រោយពីរត់គេចខ្លួនអស់១៤ថ្ងៃ
ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដឹកនាំដោយស្នងការជំនាញកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស
បង្ក្រាបឃាត់ខ្លួនបានហើយជនសង្ស័យ ករណីឃាត កម្មគិតទុកជាមុន សម្លាប់ប្លន់ទូរស័ព្ទនិងម៉ូតូ ក្រោយពីរត់គេចខ្លួនអស់១៤ថ្ងៃ។
ដោយអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធ ហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំការយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម គង់ សោ ភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់ តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុក ដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស រួមជាមួយមន្ទីរជំនាញ ក្រុងស្រុកពាក់ព័ន្ធ។
ជាក់ស្តែងករណីឃាតកម្មគិតទុកជាមុន ដែលកើតហេតុកាល ពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ នៅចំណុចផ្ទះសំណាក់ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្សយ័ចំនួន ០២នាក់។ សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្គលិក ផ្ទះសំណាក់ (ផ្ទះកើតហេតុ) ដែលមានទីលំ នៅបន្ទប់ជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ជនសង្ស័យបានធ្វើសកម្មភាពយកកន្សែង ពោះ គោរិត ក និងយកខ្នើយខ្ទប់មុខ រួចកាច់សោរកង់ (ចាក់ម៉ូតូ) និងកាច់សោរ ក ម៉ូតូម្ចាស់ផ្ទះសំណាក់។
ដំណើររឿងហេតុ : នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជនសង្សយ័ទាំងពីរនាក់បានទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើដេក ដោយជនរងគ្រោះជាអ្នករៀបចំបន្ទប់ លុះដល់ម៉ោង ៥ និង៣០នាទី ទៀបភ្លឺម្ចាស់ផ្ទះសំណាក់ចេញទៅខាងក្រៅ ពុំឃើញម៉ូតូរបស់ខ្លួននិងមិនឃើញជនរងគ្រោះ ក៏ទៅឆែកកាមេ រ៉ាសុវត្ថភាពមើលឃើញជនសង្ស័យម្នាក់នៅបន្ទប់លេខ ៧ ជាអ្នកលួចម៉ូតូ។ ក្រោយមកម្ចាស់ផ្ទះសំណាក់ទៅបើកទ្វារបន្ទប់លេខ ៧ ជាប់សោរបើកមិនរួច ក៏យកសោរចាក់ទ្វារបន្ទប់នោះ ក៍ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែមានគ្របកន្សែង ពោះគោ និងយកខ្នើយដាក់ពីលើមុខ។ ឃើញដូច្នេះក៏រាយ ការណ៍ទៅសម្ថកិច្ចពាក់ព័ន្ធតែម្តង។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងក្រុងតាខ្មៅ បានចុះទៅអន្តរាគមន៍ពិនិត្យកន្លែងកើតហេតុបើកការស៊ើបអង្កេតនិងស្រាវជ្រាវតាមនីតិវិធី ដោយបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវ ជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅ តាមបទពិសោធន៏ និងបច្ចេកទេសវិទ្យាសាស្រ្តស្រាវជ្រាវ ទាំងថ្ងៃ ទាំងយប់មិនខ្លាចនឿយហត់ រហូតឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្សយ័បាន។ ក្នុងនោះ ដោយមានការស ម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងមានកិច្ចសហការរវាងកម្លាំងកងរាជ អាវុធ ហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងយើងឈានដល់ការបង្រ្កា បចាប់ឃាត់ខ្លួនជនសង្សយ័បានជាបន្តបន្ទាប់ដូចខាងក្រោម ៖
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្តនិង ក្រុងតាខ្មៅ ស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នាំមកអង្គភាពធ្វើ ការសាកសួរ និងដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ របស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។ បន្ទាប់មក ថ្ងៃដ៍ដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អេប ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង ម៉ូតូផាសស្អាប់ ០១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ1GR-2680 នៅចំណុចមុខស្ថានីយអយ ស្មយ័យានស្ថិតក្នុងភូមិ២៣ សង្កាត់ស្រះចកខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្ស័យឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរស័ព្ទហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស់អេបដឹកខ្លួនពីកៀនស្វាយទៅកំពង់ចាម លុះជិះមកដល់ក្រុងតាខ្មៅ ផាស់អេបខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជយ័ជំនះ រួចក៏ហៅផាស់អេបជិះទៅដេកផ្ទះសំណាក់កើតហេតុហើយនាំគ្នាជក់គ្រឿងញៀន បណ្តើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀពីរកំប៉ុងបន្ថែមទៀតចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួល ផ្កាប់មុខលើពូកហើយទាញ កន្សែងពោះគោរិត ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចឲ្យឈ្មោះ ខឹម សំ ណាង នៅយាមជនរងគ្រោះ ខ្លួនជាអ្នកទៅកាច់សោរលួចម៉ូតូ ក្រោយពីកាច់សោរលួចម៉ូតូបានហើយ ទើបចូលទៅហៅ ឈ្មោ ខឹម សំណាង ចេញក្រៅរួចជិះដុបគ្នាទៅកៀនស្វាយ ខ្លួនបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃបួនរយដុល្លារ ចែកគ្នាពីរនាក់ឈ្មោះ ខឹម សំណាង បានម្នាក់ពីររយដុល្លារ។ ចំណែកជនសង្សយ័ឈ្មោះ ខឹម សំណាង បានសារភាពថាខ្លួនជាអ្នក ទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ ឈ្មោះ ថា ធុល ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជ អាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត ៕