បែកធ្លាយព័ត៌មានលោកឩកញ៉ា រតនៈសម្បត្តិ រំលោភដីប្រជាពលរដ្ឋជិត ៣០០ ហិកតា ..
ខេត្តព្រះសីហនុ÷ ឩកញ្ញ៉ារតនៈសម្បត្តិដែលគេស្គាល់ថាជាអ្នកមានលុយ មានទ្រព្យសម្បត្តិហូរហៀរចាយមិនអស់ ថ្មីៗនេះ បានលេចឮដំណឹងពីប្រជាពលរដ្ឋថា បានរំលោភលើអនុក្រឹត្យរបស់សម្ដេចតេជោហ៊ុនសែន ដែលរដ្ឋាភិបាល បានសម្រេចអោយដីចំនួន ២០ ហិកតាទៅអោយក្រុមហ៊ុនពយម៉ាចូវ មានលោកឧកញ៉ារតនៈសម្បត្តិជាប្រធានក្រុមហ៊ុនដើម្បីអភិវឌ្ឍតំបន់បឹងព្រលឹត។
ចំពោះគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ារតនសម្បត្តិ គឺធ្វើហួសបន្ទាត់ព្រំដែន ដែររាជរដ្ឋាភិបាលបានកំណត់ដីឲ្យត្រឹមតែ២០ហិកតាប៉ុណ្ណោះ។ តែអ្វីដែលគួរឲ្យសោកស្ដាយ គឺលោកឧកញ៉ាម្នាក់នេះ ហ៊ានរំលោភបំពានឈូសឆាយយកដីរបស់ប្រជាពលរដ្ឋរហូតដល់៣០០ហិកតា ដែលរងផលប៉ះពាល់ជិត ១០០០ គ្រួសារ ។
មិនត្រឹមតែប៉ុណ្ណោះ ហ៊ានចាប់អ្នកសារព័ត៌មានចំនួន ៤ នាក់ ដែលបានចុះទៅយកព័ត៌មាននៅតំបន់នោះ និងតាមការសន្និដ្ឋានលោកឧកញ៉ាម្នាក់នេះ មិនបានស្គាល់ព្រំប្រទល់ឬក៏ដីខ្លួននៅចំណុចណាទេ គឺលោកចេះតែចង្អុលប៉ាតណាប៉ាតណីព្រោះតែយល់ថាប្រជាពលរដ្ឋមិនចេះច្បាប់។
ការឈឺចាប់និងទឹកភ្នែករបស់ប្រជាពលរដ្ឋទាំង ១ ពាន់គ្រួសារ ដែលស្រែកទ្រហោយំ និងអង្វរទាមទារឲ្យរាជរដ្ឋាភិបាល មានវិធានការទប់ស្កាត់ ចំពោះឧកញ៉ាម្នាក់នេះដែលធ្វើបាបប្រជាពលរដ្ឋក្រីក្រ ចំពោះបញ្ហាដីធ្លី ដោះស្រាយមិនចេះចប់ ដោយសារតែអ្នកមានអំណាចនិងមន្ត្រីពុករលួយ ដូចជាលោកឩកញ៉ារតនសម្បត្តិនេះ.។
សំដីរបស់ប្រជាពលរដ្ឋគឺពួកគាត់មិនបានបន្ទោសទៅលើប្រមុខរាជរដ្ឋាភិបាលទេ, គឺដោយសារតែមានមន្ត្រីថ្នាក់ក្រោមដែលតែងតែ មិនគោរពធ្វេីតាមអនុសាសន៍និងសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះកំហុសខុសឆ្គង របស់មន្ត្រីមានអំណាច និងពួកឈ្មួញពុករលួយ គឺពួកគេតែងតែលាក់បាំង ឃុបឃិតគ្នាជាប្រព័ន្ធ ពីព្រោះតែការពារផលប្រយោជន៍របស់ពួកគេ ដូច្នេះហើយទើបព័ត៌មានខ្លះមិនបានឮទៅដល់ថ្នាក់លើ …៕