ពាក្យចាស់ពោលថាខឹងខុសខឹងខាត ប្ដីប្រពន្ធមួយគូមានជម្លោះក្នុងគ្រួសារ ប្ដីទប់កំហឹងមិនបានដុតផ្ទះខ្លួនឯងឆេះម៉ត់

ស្ទឹងត្រែង៖ ហេតុការណ៍​នេះ បានកើត​ឡើងកាលពី រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​ នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​

​ករណី​អគ្គិភ័យ ឆេះ​ផ្ទះមួយ​ខ្នង បណ្ដាលឱ្យ​ខូចខាត​ទាំងស្រុង​។ ផ្ទះ​ខាងលើមាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៥ ម៉ែត្រ សង់​ផុតពី​ដី ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ។ ម្ចាស់ផ្ទះ​ឈ្មោះ ថុ​ន ងិត អាយុ ២៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហឿន ណៃ​ហ៊ាអាយុ ៣០ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ ។​

មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ គឺបណ្តាលមកពី ប្ដី​ប្រពន្ធ មាន​ជម្លោះ​គ្នា ធ្វើឱ្យ​ប្តី​ទប់​កំហឹង​មិន​ជាប់ បង្ករជា​អំពើហិង្សា​ក្នុង​គ្រួសារ (​ដុត​ផ្ទះ​ខ្លួនឯង​) ។ ជនសង្ស័យ ឈ្មោះ ថុ​ន ងិត ដែល​ត្រូវជា​ប្ដី បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន រួច​បញ្ជូនមក​ការិយាល័យ​ជំនាញ​។ នៅក្នុង​ហេតុការណ៍​នេះ មិនបាន​យក​រថយន្ត​អគ្គិភ័យ ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​ទេ ដោយសារ​ចំងាយ​ផ្លូវ​ឆ្ងាយ​៕