បុរសម្នាក់ដែលប្រើអំពើហិង្សាលើស្ត្រី មានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតី និងឧស្សាហ៍បង្កការអុកឡុក អ្នកជិតខាង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃឹម បញ្ញា ហៅ ប៉ែត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខH២២ ផ្លូវព្រះនរោត្តម ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ គ្មាន។ដែលតែងតែឧស្សាហ៍បង្កការអុកឡុក និង ប្រើហឹង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅនៅក្នុងមូលដ្ឋានជាមួយគ្នា ។
ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទីយប់ ជនសង្ស័យរូបនេះបានប្រេីអំពេីហិង្សាដោយវាយទៅលេីស្ត្រីម្នាក់ដែលកំពុងមានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតីហេីយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័ន្ត ហើយជនសង្ស័យបានគេចខ្លួនបាត់ ។
រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទីយប់ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។