ខឹងស្តីបន្ទោសរឿងផឹកស្រា ប្តីកំណាច ទាត់ប្រពន្ឋចំនួន៣ជើងនិង ទះ១កំភ្លៀង ខណៈនាងកំពុងដេកបំបៅកូន ដែលទើបសម្រាលបាន៣ខែ បណ្តាលអោយសន្លប់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ!

ខេត្បតន្ទាយមានជ័យៈ នៅវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូ ម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​នគរបាលប៉ុស្តីផ្សារកណ្តាល បានឲ្យដឹងថា៖ ជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ ចក ឆក ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង មានមុខរបរជាកម្មករ។

ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ឈឿន ហៃ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង មានមុខរបរ ជាស្រី្តមេផ្ទះ។

​ពាក់ពន្ធ័ករណីប្តីសម្លាប់ ប្រពន្ធខាងលើ លោក ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ចក ឆក ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើអំពើរ ហិង្សាវាយដំប្រពន្ធរបស់ខ្លួន រហូតដល់សន្លប់បាត់ស្មារតី ក្រោយមកស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុក ប្រជាការពារ និងកម្លាំងនគរបាល ចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះ តែអកុសល់ស្រ្តីរងគ្រោះ ក៏បានដាច់ខ្យល់ នៅមន្ទីរពេទ្យតែម្តង។

​លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ ចក ឆក បានសារភាពថា មុខពេលកើតហេតុ រូបគេនិងអ្នកជិតខាង បានផឹកស្ រាជាមួយគ្នា តាំងពីព្រឹក លុះស្រវឹង ក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់មកលឺប្រពន្ធ ស្តីបន្ទោស និងបានជេកូន ពេលនេះ ជនសង្ស័យ គិតថាប្រពន្ធជេឌឺខ្លួន ក៏បានចូលទៅ ក្នុងផ្ទះ និងបានទាត់ប្រពន្ធ ទាំងដេកកំពុងបំបៅដោះកូន ចំនួន៣ជើងនិង ទះ១កំភ្លៀង កណ្តាលមុខ បណ្តាលឲ្យប្រពន្ធ ដួលសន្លប់ និងបានទៅបិតទ្វារ មិនឲ្យនរណាចេញចូល ហើយបានកោសខ្យល់ និងធ្វើចលនាឲ្យប្រពន្ធ ដឹងខ្លួនវិញ ដោយមិនឃើញប្រពន្ធ ងើបវិញ ក៏រត់ទៅហៅអ្នកស្រុកមកជួយ និងបញ្ជូនទៅមន្ទីរពេទ្យ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា៖ បុរសខាងលើ ឲ្យដឹងតែស្រវឹង គឺតែងតែ មានទំនាស់ពាក្យសម្តី និងវាយដំលើ ប្រពន្ធ–កូន ជាញឹកញាប់ លើកចុងក្រោយនេះ បែបជ្រុលដៃ ទើបបណ្តាលឲ្យស្រ្តី ជាប្រពន្ធស្លាប់បាត់បង់ជីវិត បែបនេះ។

​ពាក់ពន្ធ័កណីនេះ លោក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមនិតិវិធីច្បាប់៕