កុំចេះតែហ៊ាន!!!បុគ្គលនី ណាក់ ត្រូវចាប់ខ្លួនបញ្ជួនទៅតុលាការរឿងបង្ហោះសារជាច្រើនក្នុងន័យឌឺដង ចុងក្រោយស្រាប់តែ…
ក្តៅៗ ! បុគ្គលនី ណាក់ ត្រូវចាប់ខ្លួនបញ្ជួនទៅតុលាការរឿងឌឺដងរដ្ឋាភិបាល
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ធ្នូ ២០២០ បុគ្គលមួយរូបមានឈ្មោះថា នីណាក់ ដែលកន្លងមក បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH បង្ហោះខ្លឹមសារឌឺដងរដ្ឋាភិបាលដោយបានប្រើប្រាស់ «ពាក្យទិញម៉ាសពាក់ឲ្យកូនមាន់» ត្រូវបានសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនបញ្ជួនទៅតុលាការហើយ ។ប្រភពព័ត៌មានពីតុលាការក្រុងភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី ណាក់ នាពេលនេះកំពុងស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារងធ្វើការសាកសួរនៅតុលាការក្រុងភ្នំពេញ ។
សូមបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងក្រោយពីបុគ្គលរូបនេះ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបង្ហោះសារឌឺដងប្រមុខដឹកនាំរាជរដ្ឋាភិបាលកាលពីថ្ងៃទី ០៧ ខែធ្នូ ដែលមានខ្លឹមសារថា « ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់ ។
គួររម្លឹកថា ការបង្ហោះសាររបស់បុគ្គលខាងលើ គឺជាការឌឺដងដល់ប្រមុខដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាសម្តេចបានត្រៀមព្រះរាជក្រឹត្យនិងគ្រោងស្នើព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាអាសន្ន បើសិនជាពលរដ្ឋមិនព្រមចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ ។ យ៉ាងណាមិញ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងមិនឈានដល់ដំណាក់កាលនោះឡើយ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន” ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។
ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ នី ណាក់ នេះផងដែរ នេះមិនមែនជាលើកទី១ទេ ដែលបុគ្គលរូបនេះបានប្រើប្រាស់បណ្តាញសង្គមវាយប្រហាររដ្ឋាភិបាលនិងប្រជាពលរដ្ឋនោះ ។ កន្លងមកបុរសរូបនេះ បានធ្វើមហាជនផ្ទុះកំហឹងកក្រកើកហ្វេសប៊ុក និងបានស្នើឲ្យ សមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបុគ្គលនេះតាមច្បាប់ ដោយគ្មានការលើកលែង ព្រោះបុគ្គលម្នាក់ប្រព្រឹត្តការប្រមាថជាច្រើនលើកមកហើយ រឿងដៀលប្រជាពលរដ្ឋដែលជំពាក់លុយធនាគារ ។ ហើយក្រោយមក បន្ទាប់ពីដឹងថាខ្លួនមានកំហុស បុគ្គលឈ្មោះ នី ណាក់ បានចេញមុខសុំទោសជាបន្តបន្ទាប់ តែការសុំទោសរបស់ បុគ្គលនេះ មិនអាចទប់អារម្មណ៍មហាជនបានទេ ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ជា កាលពីថ្ងៃទី២៦ខែមីនា បានសរសេរសារលើហ្វេសប៊ុក បានលើកឡើងថា «បើមានបងប្អូនណាស្គាល់ផ្ទះរបស់បុគ្គលនេះ សូមជួយប្រាប់ផង ដើម្បីឲ្យ សមត្ថកិច្ចទៅរកគាត់យកមកចាត់ការតាមច្បាប់ ។ វាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ!!! មែនទេបងប្អូន????»
ឧត្ដមសេនីយ៍ឯក បានបន្ថែមថា «មានបងប្អូនជាច្រើនបានខមិន និងឆាតផ្ទាល់មកកាន់រូបខ្ញុំបាទ ព្រមទាំងរៀបរាប់ពីការខឹងសម្បាទៅលើទង្វើរបស់បុគ្គល ឈ្មោះ នី ណាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH ដែលប្រមាថមើលងាយ តាំងពីប្រមុខថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋធម្មតា។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សូមថ្កោល
ទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ» ។ប្រភព កោះសន្តិភាព