នាយសេនាធិការកងពលលេខ៥១ រងរបួសធ្ងន់បើករថយន្តបុកបាក់បង្គោល

បន្ទាយមានជ័យ៖ មេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យបានរងរបួស
ធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តម៉ាកនីសាន់បាញ់ថ្នាំពណ៌ត្រេអ៉ី បានបុកបាក់បង្គោលភ្លើងធំខ្សែបញ្ជូនតង់ ស្យុងខ្ពស់។ ហេតុការណ៍គ្រោះថ្នាក់ចចរាចរណ៍នេះកើតឡើងកាលពីម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំ ណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានអោយដឹងថា៖ គ្រោះថ្នាក់នោះគឺរថយន្តម៉ាកនីសាន់ ពណ៌ត្រេអុី ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ 07 ,2-3405 បើកបរល្បឿនលឿនពីទិសខាងកើតទៅលិច ដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តធុនធំមួយគ្រឿងទៀតក្នុងទិសដៅស្របគ្នារួចបានកៀររថយន្តកូរ៉េបើកក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច ហើយបាន ជុ្រលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីងធំ(ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុលរបស់ក្រុមហ៊ុនត្រេនមីសិន ឡាញ C.P.T.L ) បណ្តាលអោយបង្គោល១ដើមបាក់ដល់ដី និងទាញទ្រេតបង្គោលផ្សេងទៀត ចំណែករថយន្តបានខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ ។

លោកអធិការបានបន្តថា៖ ក្នុងហេតុ
ការណ៍គ្រោះថ្នាក់នោះ អ្នកបើកបររថយន្តគឺ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បើកបរតែម្នាក់ឯង បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាលនិងក្រុមអ្នកសង្គ្រោះប្រញាប់ ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ឬអាចបន្តទៅពេទ្យណាផ្សេងទៀត៕ប្រភព៖នគរបាលខេត្ត