ជនជាតិចិន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ ជនជាតិចិន០៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការនុញ្ញាតិ ។កាលពីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០ និង១០នាទីយប់ រំលងអាធ្រាត្រ នៅចំណុចមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យជា ជនជាតិចិនទី១ឈ្មោះ វ័ង ចុងអ៊ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀន , ទី២ឈ្មោះ ជីង អ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានសារធាតុញៀន និងទី៣ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ មានសារធាតុញៀន។
សមត្ថកិច្ចឲ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើក្រោយកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានឃើញក្រុមជនសង្ស័យឈ្លោះនិងប្រតាយប្រតប់គ្នាជាមួយស្ត្រីស្នេហ៍តាមផ្លូវចំណុចខាងលើពេលនោះកម្លាំងសមត្ថកិច្ចចូលសួរនាំក៍ឃើញមានអាវុធខ្លីមួយដើមខាងលើក៍ឃាត់ខ្លួនតែម្តង ។ សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿងម៉ាក ឡុចសឡុចស៊ីស៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ2Q-6666 និងអាអាវុធខ្លី ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅលេខ0406 បង់០១ គ្រាប់០៨គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។