សម្ដេចប្រកាសលេខកុង ABA ដល់បងប្អូនដែលចង់ចូលរួមបរិច្ចាគថវិការ សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ…..

បើតាមសម្តេចតេជោ ហ៊ុន សែន បណ្តាញទាំងពីរនេះរួមមាន៖
ទី១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង ទី២៖ តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។ សម្រាប់ការចូលរួមតាម ABA សម្តេចតេជោ ហ៊ុន សែន បានស្នើសប្បុរសជនដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ ចលនានៃការបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលសម្តេចតេជោ ប្រកាសពីការត្រៀមបម្រុងថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។

ម្តេចតេជោ ហ៊ុន សែន គ្រោងទិញវ៉ាក់សាំងប្រមាណ ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ដំណាក់កាលដំបូង។ រហូតដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង ១៨លានដុល្លារហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេចចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»៕