សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៣០ គីឡូក្រាម
សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៣០ គីឡូក្រាម
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
បាត់ដំបង៖ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ០១:៤៧នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធ និងលោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា នៅចំណុចច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង លទ្ធផលដូចខាងក្រោម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:
ឈ្មោះ ផាន់ភុំ រតនា(PHANPHOM RATTANA) ភេទស្រី កើត ១៩/០៩/១៩៨៩ ជនជាតិ ថៃ មានទីលំនៅឃុះណងប៊ុន ស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ AB 42743737 ។
ខ-វត្ថតាងចាប់យក:
គ្រឿញៀនប្រភេទមេតំហ្វេតាមីន(ICE) ២៩គ.ក្រ ៨៥៧,០២ ក្រាម។
ទូរស័ព្ទ ២ គ្រឿង លិខិតឆ្លងដែន ១ក្បាល និងសៀវភៅធនាគារ ២ក្បាល
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងបន្តតាមនីតិវិធី ៕