លោក ភោ សុផានិត អតីតពិធីករទូរទស្សន៍ល្បីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាតុលាការ ពីបទសែកស្អុយ (ខ្យល់)
ភ្នំពេញ) ៖ លោក ភោ សុផានិត អតីតពិធីករទូរសទស្សន៍ល្បីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជាប់សង្ស័យចេញមូលប្បទានបត្រ(សែកស្អុយ)ខ្យល់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្លាំង ជំនាញនៃការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន មួយកន្លែងស្ថិតផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ១៣០០” ឃ ១”ដ.ច.ន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែន វិសុទ្ធ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការ តាមនីតិវិធី។
គួរបញ្ជាក់ថា: ឈ្មោះ ភោ សុ ផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មាន លេខ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕