កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកអង្គស្នួល
ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១១ និង២០នាទីចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិចំការស្លែងឃុំព្រៃពួចស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់ប្រុស ឃាត់ខ្លួន
១-ឈ្មោះឌៀ ហៀ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ :មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិចំការស្លែងឃុំ ព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល។
២-ឈ្មោះ អ៊ុំ សីហាភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ មិនពិត។
វត្ថុតាងដកហូតរួមមាន:
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកចំនួន១៦កញ្ចប់ក្នុងនោះធំ០៣កញ្ចប់ មធ្យម០២កញ្ចប់និងតូច១១កញ្ចប់។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿងទូសព្ទ័ដៃ០៣គ្រឿងម៉ាកVivoលេខ០៩៦៥៣៨០១៩៥ម៉ាកHUAVEIលេខ០៩៦៨៤២៩២១០និងម៉ាកIphone4(ខូចគុណភាព)
ឧបករណ៍ប្រើប្រាស់ថ្នាំញៀននិងសម្ភារះវេចខ្ចប់មួយចំនួនទៀត។
ប្រអប់ជរ័សម្រាប់ដាក់ថ្នាំញៀន០១
បំពង់ជរ័សម្រាប់ដាក់ថ្នាំញៀន០១
រថយន្តជរ័សម្រាប់ដាក់ថ្នាំញៀន ០១
គ្រាប់កង់បាញ់អាវុធឆ្នៃមួយចំនួន។
សូមបញ្ជាក់ថា:នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅផ្ទះ ភ្លាមៗនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួច និងប៉ុស្តិ៍រដ្ឋបាលពើកបានចុះទៅដល់កន្លែងកើតហេតុឃើញជនសង្សយ័កំពុងអង្គុយមុខផ្ទះពេលឃើញសមត្ថកិច្ច ក៏បានបោះថ្នាំញៀនចោលក្បែរខ្លួន ដាក់ក្នុងប្រអប់ជ័រមាន ចំនួន០៩កញ្ចប់ចំណែកជនសង្ស័យម្នាក់ទៀតនៅក្នុងផ្ទះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅចេញពីក្នុងផ្ទះមកសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមានថ្នាំញៀន០៣កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ទុកនៅក្នុងផ្ទះ ។
ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយប៉ុសិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងនៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះជនសង្សយ័ចំនួន០២ផ្ទះទី១ ផ្ទះជនសង្ស័យឈ្មោះឌៀ ហៀ រកឃើញថ្នាំញៀនចំនួន ០៤កញ្ចប់ធំ០៣កញ្ចប់តូច០១កញ្ចប់ដាក់ក្នុងរថយន្តជ័រ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ អាវុធកែឆ្នៃ០១ដើមនិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនរួមទាំងសម្ភារះសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតដែលជនសង្ស័យលាកទុកនៅក្នុងផ្ទះ ទី២ផ្ទះជនសង្ស័យឈ្មោះអ៊ុំ សីហា រកឃើញថ្នាំញៀន០៣កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់រួមនិងថង់វេចខ្ចប់មួយចំនួន។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឌៀ ហៀ បានឆ្លើយថាខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅពេទ្យលោកសង្ឃជាអ្នកយកមកលក់អោយ គិតជាទឹកលុយ ម្តងៗចំនួន១,២០០០០០រៀល(មួយលានម្ភៃមុឺនរៀល) ដើម្បីយកលក់បន្ត។ ចំណែកជនសង្ស័យឈ្មោះ អ៊ុំ សីហា បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀន ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅតាមផ្លូវម្តុំចោមចៅ ទិញម្តងៗចំនួន៥០០០០រ(ប្រាំមុឺនរៀល) យកមកលក់អោយគេខ្លះនិងជក់ខ្លួនឯង។
ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។