នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឆ្មក់បង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់

 

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបន្ទាប់ពីទទួលបានព័ត៌មានថា​ មាន​ករណីលួចលេងល្បែងជល់មាន់​ ស្ថិតនៅភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ​ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន​៣​ បានចុះទៅបង្ក្រាប​តែក្រុមអ្នកលេងល្បែង​ហាក់ដឹងខ្លួនមុនបាននាំគ្នា​រត់ចែកជើងគ្នាបាត់ស្រមោល ។

លោកនាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានអោយដឹងថា ក្រោយពីលោកទទួលបានព័ត៌​មាន​ ពីការចុះផ្សាយរបស់សារព័ត៌មាន​ ថាចំណុចទីតាំងខាងលើមាន​ល្បែងសុីសងជល់មាន់​ លោកក៏បានដឹកនាំកម្លាំងផ្ទាល់ចុះ​ទៅបង្ក្រាប​ជាក់ស្ដែង​ខណៈពេលកម្លាំងរបស់លោកទៅដល់ ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះរត់​បាត់អស់​ ។ លោកបន្តថា​ បើសិនជាមានការលួច​លេងទៀតលោកនិងចុះបង្ក្រាបបន្តទៀត​ ។

លោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ បានសូមណូមពរសុំឱ្យអោយបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហកា និងរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើមានករណីល្បែងសុីសងឬករណីអ្វីផ្សេងៗក្នុងមូលដ្ឋាន ៕