ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣៦៣ គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
ភ្នំពេញ៖ នៅវេលាម៉ោង ៧ៈ៣០ នាទីព្រឹក ថ្ងៃអាទិត្យ ៨រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ អមដំណើរដោយ លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្តល់អំណោយ ជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣៦៣ គ្រួសារ មកពី ១១ភូមិ នៃសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះក៍មានការអញ្ជើញចូលរួមពីសំណាក់ ៖
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម សរ សំណាង ប្រធានក្រុមការងារចុះជួយភូមិចំរើនផល និងជាអនុប្រធាន ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម សុង លី ប្រធានក្រុមការងារចុះជួយភូមិចំរើនផល១ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ឈាង ដាន់ណារ៉ា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ច័ន្ទ កិត្តិខុម ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៣ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម មិន សុផេត ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៤ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ប៊ុន សុសិក្ខា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល១ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ពិត បញ្ញា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល២ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម បេង ដាណារ៉ា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៣ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម លូ រ៉ាបូ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៤ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ចេវ ហាក់ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៥ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– ឯកឧត្ដម ហួត ចាន់យ៉ារ៉ាន់ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៦ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– លោក ផេង ឡាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– លោក អធិការនគរបាលខណ្ឌទាំង១៤
– លោក សួស សារិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ និងជាអនុប្រធានប្រចាំការ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១
– លោក លោកស្រី សមាជិក សង្កាត់បឹងទំពន់ទី១
– លោក លោកស្រី មេភូមិទាំង១១
ជាកិច្ចចាប់ផ្តើម លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានអោយដឹងថា សង្កាត់បឹងទំពន់ទី១ ថ្មីៗនេះ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន ៥០៥ គ្រួសារ ហើយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទាំង៥០៥ គ្រួសារ ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុល អ្វីទាំងអស់ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និង បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ ១បាវ = ២៥ គីឡូក្រាម , មី ១កេស , ទឹកសុទ្ធ ២កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ត្រី ខ ១យួរ , រួមទាំង ថវិកាចំនួន ៥០,០០០ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ៕