លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ និងជាអនុប្រធានកិត្តិយស សមាគមតន្ត្រីសំនៀងជនពិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កម្មវិធីសំណេះសំណាល និងចែកអំណោយដល់ជនមានពិការភាព ចំនួន ៥៧១នាក់។

-ដោយមានការចូលរួមពី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិកា
-មានការអមដំណើរដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអារីហ្សូណា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាម៉េរិក
-លោកប្រធានសមាគម ឆឺ ជី កម្ពុជា និងសមាជិក សមាជិកា
ក្នុងនោះក៏មានចូលរួមឧបត្ថម្ភតាមរយៈ លោកជំទាវ ឆៃច័ន្ទរិទ្ធីសូលីដា រួមមាន៖
១.លោក ជា ជីវ៉ាវិសាល ឧបត្ថម្ភ ខោងបុរសជេីងវែង ចំនួន ១២៥ខោ គិតជាទឹកប្រាក់ជាង ២,០០០ ដុល្លារ
២.Mr.YANAII MONABU ឧបត្ថមថវិកា ១,២០០,០០០ រៀល
៣.សប្បុរសជន ឧបត្ថម្ភថវិកា ១,០០០,០០០ រៀល
៤.លោក ផេង យូហេង និងលោកស្រី ផាន់ សុវណ្ណា ឧបត្ថម្ភ ម៉ាស៊ីនព្រីន/កូពី ០១ គ្រឿង តម្លៃ ៨០០ ដុល្លារ
៥.លោក គឹម ម៉ុង ឧបត្ថម្ភដល់ក្រុមភ្លេងជនពិកា ១០០ ដុល្លារ
លោកជំទាវក៏បានផ្តាំផ្ញើរដល់ ពូ មីង បង ប្អូន កូនក្មួយ ជនមានពិការភាព ទាំងអស់ អោយសម្អាតខ្លួន លាងដៃ អោយបាស្អាត ដើម្បីទប់ស្កាត់ និងមានការប្រុងប្រយ័ត្នខ្ពស់កាពារខ្លួនពីជំងឺ កូវីដ ១៩ ផងដែរ។