សមត្ថកិច្ចបង្ក្រាបជនសង្ស័យ២នាក់ ករណីជួញដូរ និង ផ្តល់ទីតាំង ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សមត្ថកិច្ចនគរបាលខេត្ត បានចុះបង្រ្កាបជាក់ស្តែង ជួញដូរ និង ផ្តល់ទីតាំងឲ ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ១ករណី ឃាត់ខ្លួនមនុស្ស២នាក់។

នៅថ្ងៃទី០៦/១១/០២០ វេលាម៉ោង ១០ និង ៣០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្អេរ សរុបចំនួន ០៥នាក់ ដឹកនាំដោយលោក វ,ទោ សែម មករា អធិការរងទទួលផ្នែកប្រឆាំងគ្រឿញៀនក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះជួលរបស់ឈ្មោះ នាង ធឿន ភេទប្រុស ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល:ឃាត់ខ្លួនជនសង្សយ័ចំនួន ០២នាក់ ដូចខាងក្រោម
១/ឈ្មោះ នាង ធឿន ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង(ជួញដូរ សារធាតុញៀនខុសច្បាប់)។
២/ឈ្មោះ ពៅ មករា ភេទប្រុស អសយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិជាមួយគ្នា(ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។
ដកហូតវត្ថុតាង:ថ្នាំងញៀន ០២កញ្ចប់,ឧបករណ៍ជក់មួយចំនួន៕

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។