ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជ​ស្រូវដល់កសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​​ដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធអមដំណើរ ឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏​ខ្ពង់ខ្ព​ស់​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជ​ស្រូវដល់កសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​​ដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម គង់ សោភ័ណ្ឌ និងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការ ដែលបាន​ផ្តល់​នូវរ​ពូជ​ស្រូវចំនួន ២៥តោន សំរាប់ចែកជូនគ្រួសាររងគ្រោះចំនួន ៤៤៨គ្រួសារ នាពេលនេះ ដែលជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការពិតប្រាកដ​​របស់​ប្រជាកសិករ ក្នុងដំណាក់កាលស្តារឡើងវិញបន្ទា​ប់​ពីជំនន់ទឹ​កភ្លៀង​បានបញ្ចប់។