ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យមេីលកម្លាំងចម្រុះ ក៏ដូចជាកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យមេីលកម្លាំងចម្រុះ ក៏ដូចជាកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ដេីម្បីសហការជួយលាងបាញ់ទឹកសម្អាត និងធ្វេីអនាម័យ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រកវិញ នៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ៕