គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងចែកជូនអំណោយជូនដល់ចាស់ជរា ក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ មកពីសហគមន៍អភិវឌ្ឍន៍មានជ័យ និងសហគមន៍រកសិកម្មរស្មីសាមគ្គី សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ក្រោមប្រធានបទ អំពីតម្រូវការសេវាសង្គមនៅក្នុងមូលដ្ឋាន និងសំណេះសំណាលជាមួយជនចាស់ជរា ស្ថិតក្នុងគោលបំណងទទួលយកនូវអនុសាសន៍និងសំណូមពរនានា ដើម្បីពិភាក្សា នឹងឆ្លើយតប ក្នុងការធ្វើឲ្យប្រសើរឡើងការផ្ដល់សេវាសង្គមនៅក្នុងមូលដ្ឋាន និងអបអរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ០១តុលា។ ដោយមានការអញ្ជើញចូលរួម៖
-ឯកឧត្តម ម៉ាន់ ឈឿនសមាជិកព្រឹទ្ធសភា
-លោកស្រី នៅ សុនីតា សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សារាជធានី
-លោកជំទាវ យួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានី និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សារាជធានី
-លោកជំទាវ មុំ សណ្តាប់សមាជិកព្រឹទ្ធសភា
-លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យ ៣
-លោកឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ៣។
វេទិកានេះ ជាឱកាសផ្ដល់ជូនអ្នកចូលរួមបានលើកសំណួរ សំណើរ សំណូមពរផ្សេងៗសម្រាប់ យកមកពិគ្រោះ ពិភាក្សា និងដោះស្រាយ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម ដែលពាក់ព័ន្ធនឹង៖
-ការធ្វើអត្រានុកូលដ្ឋាន
-ការផ្ដល់អត្តសញ្ញាណប័ណ្ណ
-ការងារអប់រំ
-ការងារសុខភាព
-ការងារអនាម័យបរិស្ថាន
-ការងារសង្គមកិច្ច
-ការងារសន្តិភាពយេនឌ័រ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ
-ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
ពិធីសំណេះសំណាលនោះក៏មានការចែកជូនអំណោយជូនដល់ចាស់ជរា៦០នាក់ អបអរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ថ្ងៃ ០១ តុលា ដែលជាទិវារំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់ទូទាំងសកល។ដើម្បីរំឭកគុណមនុស្សចាស់ ដែលចូលរួមកសាងសង្គមជាតិសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។អំណោយក្នុងមួយម្នាក់ៗទទួលបានរួមមាន៖អង្ករ១០គីឡូ ទឹកសុទ្ធ១កេះ មី១ កេស ក្រមា១ និងថវិកាមួយចំនួន។