គ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកែច្នៃ ម៉ូតូនិង គោយន្ដកន្រ្ដៃមួយគ្រឿងទៀតបុកបន្តគ្នា បណ្ដាលឱ្យស្លាប់មនុស្ស០២ នាក់ និងរបួសធ្ងន់ ០១ នាក់
ខេត្តកំពង់ធំ៖ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង០៩ និង ០៣ នាទីនៅចំណុចភូមិ ត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចន្លោះគីឡូម៉ែត្រ ២២៣_២២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ និង គោយន្ដកន្រ្ដៃមួយគ្រឿងទៀត បណ្ដាលឱ្យស្លាប់មនុស្សប្រុស ០២ នាក់ និង របួសធ្ងន់ ០១ នាក់ប្រុស ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា÷ ម៉ូតូម៉ាកហុងដា ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ រ៉ន រ៉ូយ ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ ភូមិតាទ្រៀល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ
(ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរជាមួយម៉ូតូ មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានប្រហែលកន្លះម៉ោង ក៏ស្លាប់(មានពាក់មួកសុវត្ថិភាព) ។
ចំណែកអ្នកបើកបរគោយន្តកែច្នៃមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ស្រមោល ។ ឯអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ហាក់ សុខហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ត្រាច ឃុំកំពង់ចិនជើង ស្រុក ស្ទោង ខេត្តកំពង់ធំ (បើកពីកើតទៅលិចឆ្លងកាត់ផ្លូវ របួសធ្ងន់) ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់អំពីមូលហេតុ គឺបង្កដោយ គោយន្តកន្ត្រៃ ដែលបានបើកឆ្លងកាត់ផ្លូវ ពីកើតទៅលិចហើយទៅបុកម៉ូតូដែលបើកពីជើងទៅត្បូងស្របពេលគោយន្ត កែច្នៃមកដល់ក៏បុកជាមួយគោយន្តកន្ត្រៃ០១ គ្រឿង។ ជនរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ចំពោះសព បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកស្ទោង ៕