អាជ្ញាធរខណ្ឌមានជ័យ បានដឹកនាំ កិច្ចប្រជុំផែនការបន្ថែមលើការ សម្អាត បរិស្ថាន អនាម័យ កុំអោយមានការកកស្ទះ ក្នុងមូលដ្ឋានសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានដឹកនាំប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការងារ បរិស្ថាន អនាម័យ នៅរដ្ឋបាលខណ្ឌមានជ័យ ដែលមានការអញ្ជើញចូលរួម
១/លោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ ២/លោក ទិត សៅ អនុប្រធានការិយាល័យ សាធារណៈការ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ខណ្ឌ ៣/លោក លីម មុយ អនុប្រធានការិយាល័យ ផែនការ និងហិរញ្ញវត្ថុ ខណ្ឌមានជ័យ ៤/លោកស្រី ខឹម វណ្ណនី មន្រ្តីសាលាខណ្ឌមានជ័យ ៥/លោក ឡេង ច័ន្ទភក្រ្តា ប្រធានសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ៧/លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការបែងចែក តារាងវេណថ្ងៃ វេណយប់ ជូនទៅតាមបណ្តាសង្កាត់ទាំង៧ ដើម្បីតាមដាន ត្រួតពិនិត្យ នូវការដឹកចេញសំរាម ក្នុងមូលដ្ឋានរៀងៗខ្លួន ។បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើអោយលោកសង្កាត់ទាំង៧ អនុវត្តន៍តាមមតិដឹកនាំដែរមានដូចខាងក្រោម ៖តម្រូវធ្វើការកត់ត្រាចំនួនឡានដែលបានដឹកសំរាមចេញពីមូលដ្ឋានសង្កាត់សាមី អោយបានត្រឹមត្រូវ ទាំងវេណថ្ងៃ និងវេណយប់ រួចបញ្ចូនមកក្រុមមន្រ្តីសរុបរបាយការណ៍ ។ស្នើសង្កាត់ទាំង៧ ផ្ញើរបាយការណ៍មកសាលាខណ្ឌមានជ័យ វេណថ្ងៃអោយបានត្រឹម ម៉ោង ១៧:០០ នាទីល្ងាច វេណយប់ ត្រឹម ម៉ោង ៧ៈ០០ នាទីព្រឹក ។រៀបចំបញ្ជីរាយនាមកម្លាំង តាមរថយន្ត ប្រមូលសំរាម របស់រដ្ឋបាលសង្កាត់ទាំង ៧ផ្ញើមកក្រុមការងារបូកសរុបប្រចាំការខណ្ឌ ។សង្កាត់ដែរមានរថយន្ត ហ្សាហ្សឺ ត្រូវរៀបចំលាងសម្អាតថែទាំក្រោយពីការដឹកជញ្ជូន សំរាមរួច ។ស្នើសុំភ្ជាប់របាយការណ៍បញ្ហាប្រឈម បញ្ហាសំណូមពរ របស់សង្កាត់ទាំង៧ក្នុងកំឡុងពេលអនុវត្តន៍យុទ្ធនាការប្រមូលសំរាមតាមមូលដ្ឋានសង្កាត់ ។
ស្នើសុំអោយលោក ចៅសង្កាត់និង បងប្អូន ភ្នាក់ងារ អនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និង បន្តនូវសកម្មភាពប្រមូលសំរាម ដើម្បីអោយមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាទីក្រុងភ្នំពេញ មានសោភ័ណភាពល្អ បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងខិតខំប្រមូលសំរាមកុំអោយមានការកកស្ទះបញ្ហាសំរាមក្នុងមូលដ្ឋាន ។ស្នើសុំអោយសង្កាត់ទាំង៧ ធ្វើការអំពាវនាវជូនដល់ប្រជាពលរដ្ឋក្នងមូលដ្ឋានសង្កាត់ ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារ អនាម័យ ធ្វើការប្រមូលសំរាម ។