ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២០​ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អុឹង​ សំអុល​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ ដោយមានការចូលរួមពីលោក​អនុប្រធាននាយកដ្ឋាន​ លោកស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ។ ក្នុងពិធីនេះដែរលោកស្នងការរងទទួលផែនសេនាធិការបានឡេីងអានរបាយការណ៍​ និងរាយការណ៍ជូនគណអធិបតី​ ហេីយក៏មានការចូលរួមមតិយោបល់ពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ និងលោកស្នងការរងទទួលផែនការងារធនធានមនុស្សផងដែរ​ ជាមួយនោះដែរក៏មានការផ្តល់ឲ្យមានការចូលរួមជាសំណួររបស់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល​ផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ បានអញ្ជេីញចូលរួមមានមតិណែនាំល្អៗជាច្រេីនដល់អង្គពិធីទាំងមូលផងដែរ​ ឯកឧត្តម​ ប្រធាននាយកដ្ឋានក៏បានណែនាំដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសត្រូវតែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ​ ជាពិសេសគឺការរៀបចំទុកដាក់ឯកសារឲ្យបានល្អ​ ។

ជាកិច្ចបញ្ចប់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការកោតសរសេីរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំធ្វេីការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក​ ក្នុងនាមជាសមត្ថកិច្ចត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ​ និងកាត់សក់ខ្លីជានិច្ច​ ជាពិសេសត្រូវធ្វេីយ៉ាងណាធ្វេីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត​ ដូចជាការផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ មន្ត្រីប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ជាពិសេសធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ​ ៕