បើកកង់បីឥណ្ឌា​ រេចង្កូតចូលគន្លងរថយន្ត ត្រូវរថយន្ត CRV កំពុងបេីកលឿន​មកពីក្រោយ​ បុកក្រឡាប់ផ្ងាជេីងម្ខាង​ និងរបួសងេីបលែងរួច​ នៅផ្លូវ៦០ម៉ែត្រ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីកកង់បីឥណ្ឌាមួយគ្រឿង​ មិនប្រកាន់ស្ដាំ រេចូលគន្លងរថយន្ត ត្រូវបានរថយន្ត CRV កំពុងបេីកលឿនស្របគ្នាមកពីក្រោយ ទៅបុកពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង និងអ្នកបេីកបរកង់បីឥណ្ឌា រងរបួសជេីងងេីបមិនរួច​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​និងអ្នកដំណេីរឆ្លងកាត់នោះ​ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកជួយអន្តរាគមន៍​ និងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យផងដែរ​ កាលពីវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា​​ ឆ្នាំ២០២០នេះ នៅចំណុច​មុខច្រកចូលបុរីប៉េងហ៊ួត លេីកំណាត់ផ្លូវ៦០ម៉ែត្រ​ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខព្រៃវែង​ 1M-4360 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ខណៈពេលដែលបេីកបរខ្វះការប្រុងប្រយ័ត្ន​ និងមិនប្រកាន់ស្តាំ​ ហេីយរេចូលគន្លងរថយន្ត ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង ម៉ាក CRV ពណ៍ស្លែ​ ពាក់ស្លាកលេខភ្នំពេញ 2A-1514 កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងល្បឿនលឿន​ ទិសដៅពីត្បូងទៅជើងស្របគ្នា ក៏ជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ​ និងបណ្ដាលឲ្យអ្នកបេីកបរកង់បីឥណ្ឌា រងរបួសជេីងងេីបមិនរួច ចំណែករថយន្តបង្ក​រងការខូចខាតផ្នែកខាងមុខ​ចំហៀងខាងស្ដាំយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ចុះមកកន្លែងកើតហេតុផងដែរ​ តែមុនសមត្ថកិច្ចមកដល់​ តៃកុងរថយន្ត​ បានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ ។

បច្ចុប្បន្ន​ក្រោយពេលកេីតហេតុ​ អ្នកបេីកបរកង់បីឥណ្ឌាដែលរងរបួស​ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ជួយហៅរថយន្តសង្គ្រោះគ្លីនិកឯក​ សុងការណ៍​មកដឹកយកទៅមន្ទីរពេទ្យ​ ចំណែករថយន្តបង្ក​និងកង់បីឥណ្ឌា​ ត្រូវបានសមត្ថកិច្ចធ្វេីការ​បាញ់គំនូស​ យកមកអែបខាងសិន​ និងសហការជាមួយជំនាញ​ ចុះមកវាស់វែង​ និងយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត​ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ​ ៕ ដោយបងម៉េង​