ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិ យោគក្នុងខេត្ត និងសមាជិក សមាជិកា សាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១.២២៦គ្រួសារ ក្នុងក្រុងព្រះសីហនុ ដែលពិធីធ្វើឡើងនៅសាលាបច្ចេកទេសដុនបូសស្កូ ក្រុងព្រះសីហនុ។
អំណោយដែលផ្តល់ជូនអំណោយចែកជូន ប្រជាពលរដ្ឋទាំង ១.២២៦ គ្រួសារ នៅក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន៖
១- ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១)
២- អង្ករ ១បាវ = ២៥គីឡូក្រាម
៣- មី ១កេស
៤- ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
៥- ទឹកស៊ីអ៊ីវ ១យួរ = ៦ដប
៦- ទឹកសុទ្ធ ១កេស
៧- ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល)