លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹង មានជ័យទី៣ ស្នើឲ្យម្ចាស់អង្គភាពសារព័ត៌មានចំនួន៣អង្គភាព ឈប់យករូបភាពចាស់ៗពីគេយកមកបង្ហោះបំភ្លៃការពិត

(ភ្នំពេញ) ៖ លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់មកអង្គភាពសារព័ត៌មាន ហង្សតូច នៅរសៀលថ្ងៃទី២៨ ខែសី ហា ឆ្នាំ២០២០នេះឲ្យបានដឹងថា ក្នុងនាម លោកជានាយប៉ុស្ដិ៍នគរបាលមួយ រូបលោកសុំស្នើរដល់ម្ចាស់អង្គភាពសារព័ត៌មានចំនួន៣អង្គភាព ដែលបានផ្សព្វផ្សាយនូវអត្ថបទ និង រូបភាពចាស់ៗពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងជល់មានផ្លូវដួងងៀប (សេះ ស) ក្នុងភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបាញ់ចូលពេញគ្រុប WhatsApp និង Telegram ដែលជាព័ត៌មានមិនពិត ពោលគឺ ទីតាំងមិនមានការលួចលេងល្បែងនោះ ទេ ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបកន្លងមក ។

លោកបានបញ្ជាក់បន្ដថា អ្នកសារព័ត៌មានទាំង៣អង្គភាព ដែលបានយករូបភាពចាស់ៗ នៅទីតាំងជល់មានផ្លូវដួងងៀប សូមបង មេត្តាចុះមកមើលផ្ទាល់ហើយតេហៅខ្ញុំទៅផងខ្ញុំទៅជាមួយ ព្រោះទីតាំងនោះវាមិនមានលេងបន្តទៀតទេ មុននឹងបងៗចុះផ្សាយសូម មកផ្ទាល់ហើយកុំយករូបពីគេការបង្ហោះព័ត៌មានមិនពិតបែបនេះធ្វើឲ្យប៉ះពាល់ដល់កត្ដិយសយ៉ាងខ្លាំងចំពោះកងកម្លាំងអនុវត្ដច្បាប់ និង ធ្វើឲ្យមានការយល់ច្រឡំពី ប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់បន្ថែមទៀតថា លោក មេត្តាឲ្យម្ចាស់អង្គភាពទាំង៣កែសម្រួលអត្ថបទ និងផ្សព្វផ្សាយឡើងវិញ ហើយអ្នកសារព័ត៌មានកុំបំភ្លៃការពិត ។

សូមជម្រាបថា ម្ចាស់អង្គភាពទាំង៣នោះគឺមាន ទី១. អង្គភាព mekong News ទី២. អង្គភាព ម្ចាស់ទន្លេមេគង្គ និង ទី៣. អង្គភាព koh report ។

ជាងចុងក្រោយលោកក៏ប្រាប់ថា លោកនឹងរង់ចាំទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរាល់បញ្ហាកើតមានផ្សេងៗក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចផងដែរ ។

សូមជម្រាបថា ទីតាំងខាងលើដែលមានការផ្សព្វផ្សាយថា មានសង្វៀនជល់មាន់ គឺជាទីតាំងចាស់ដែលសមត្ថកិច្ចធ្លាប់បង្ក្រាបកន្លងមក ប៉ុន្ដែពេលខ្លះក្រុមញៀនល្បែងនាំគ្នាលួចទៅបញ្ជល់តែត្រូវកម្លាំងចុះទៅបង្ក្រាបដែរតែក្រុមនោះនាំគ្នារត់យកតែរួចខ្លួន ៕