ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងតំណាងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា​ អធិការខណ្ឌ នាព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២០នេះ បានចុះត្រួតពិនត្យកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុុងឱកាសថ្ងៃឈប់សម្រាករយៈពេល០៥ថ្ងៃនេះ….

លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការខណ្ឌ​មានជ័យ ៖ កម្លាំងចម្រុះទាំងអស់​ចំណុះឲ្យអធិការដ្ឋានខណ្ឌមានជ័យ ​ត្រូ​វតែពង្រឹងបន្ថែម នូវកិ​ច្ច​ការ​ពារសុ​វត្ថិ​ភាព​ជូនប្រជា​ព​លរដ្ឋ ក្នុុងឱកាសថ្ងៃឈប់សម្រាករយៈពេល០៥ថ្ងៃ ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រ​ពៃណី​ជាតិខ្មែរ​ (ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ខែសីហា​ឆ្នាំ២០២០នេះ) ដោយប្រជាពលរដ្ឋត្រូវ​ធ្វើ​ដំណើរ​ទៅលេង​រមណីយដ្ឋាននានា ក៏ដូច​ជាចាកចេ​ញ​ពីផ្ទះទៅលេងស្រុកកំណើតរបស់​ពួ​កគា​ត់នៅតាមបណ្ដាខេត្តនានា​ ដូច្នេះយើ​ង​ត្រូវការពារភូមិឋាន លំនៅឋាន​រ​បស់​ពួក​គាត់ ពិសេសលើបទល្មើសចោរកម្ម ​លួ​ច ឆក់ ប្លន់ គាស់ផ្ទះ​លួចទ្រព្យសម្បត្តិជាដើម​​ ។

លោកអធិការបន្តថា ធ្វើយ៉ាងណា បង្កេីនការយកចិត្តទុកដាក់​ចេញល្បាតពួនស្ទាក់​ ត្រៀមលក្ខណៈ​អន្តរាគមន៍ ទប់ស្កាត់បទល្មេីសទាំងនេះឲ្យខានតែបាន ​គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បងប្អូននគរបាលទាំងអស់​ ចំណុះឲ្យអធិការដ្ឋានខណ្ឌមានជ័យ​ទាំងមូល និងជាការចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មិនមែនធ្វេីជាមន្ត្រីនគរបាល​លំៗ​ មិនខ្វល់ពីសន្តិសុខ​ សុវត្ថិភាព​របស់ប្រជាពលរដ្ឋរបស់ខ្លួននោះទេ។​ និងត្រូវបែងចែកវេនប្រចាំការ ២៤ម៉/២៤ម៉ោង ឲ្យបានច្បាស់លាស់ផងដែរ។ #ហង្សតូចMedia