លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យចុះត្រួតពិនិត្យកំលាំងប៉ុស្តិ៍ទាំង៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យចុះត្រួតពិនិត្យកំលាំងប៉ុស្តិ៍ទាំង៧ និងបានផ្តាំផ្ញើរអោយកំលាំងទាំងថែរក្សាសុខភាព និងបន្តការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ក្នុងខណ្ឌមានជ័យ ត្រូវមានការប្រុងប្រយ័ត្នក្នុងការការពារកុំឲ្យឆ្លងជំងឺ កូវីដ-១៩ ជាដាច់ខាត ត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ ឬជែលលាងដៃ ឲ្យបានញឹកញាប់ និងជៀសវាងការជួបជុំគ្នាច្រើន ដែលបណ្តាលឲ្យមានការឆ្លងពីម្នាក់ទៅម្នាក់៕