សង្ស័យតែឈរចាំគ្នាហើយស្របពេលសមត្ថកិច្ចចុះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រទះឃើញយុវជន១នាក់ ឈរក្បែរម៉ូតូមានការសង្ស័យសូមត្រួតពិនិត្យ ស្រាប់តែឆែកឆេររកឃើញនូវគ្រឿងញៀន២កញ្ចប់ធំល្មម
ដោយមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បញ្ជាឲ្យលោកវរសេនីយ៍ត្រី អ៊ុំរ រតនា ចុះដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋានបង្ការទប់ស្កាត់យ៉ាងណាកុំឱ្យកើតមាននូវបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានផងដែលដើម្បីរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។
ហេតុការណ៍នេះ៖ បានកើតឡើងនៅថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០វេលាម៉ោង១៣និង០០នាទី នៅចំណុច ផ្លូវលំ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ លឺម សូនីសា ភេទ ប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១១ ខែ សីហាឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យឈ្មោះ លឹម សូនីសា កំពុងឈរជិតម៉ូតូក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀន)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់ធំល្មម។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ លឹម សូនីសា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់។