ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត និងលោកអធិការខណ្ឌមានជ័យ អធិការរងនាយផ្នែកនាយប៉ុស្តិ៍ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងពិនិត្យទីតាំងទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ទើបផ្លាស់កន្លែងថ្មី

នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំអធិការ អធិការរង និងមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះសួសុខទុក្ខលោក វរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដែលកំពុងសម្រាកព្យាបាលជម្ងឺ សម្ពាធ សសៃឈាម ដែលកំពង់សម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅបុរីសូនី ផ្លូវលេខ២៧ ផ្ទះលេខ៣៨១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងនោះក៍បាននាំយកនូវថវិការរបស់ឯកឧត្តម ស ថេត ចំនួន២លានរៀល និងសម្ភារៈមួយចំនួនដើម្បីប្រគល់ជូនលោក វរសេនីយ៍ត្រី ម៉ៅ សាវឿនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអញ្ជើញពិនិត្យទីតាំងស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ទើបផ្លាស់មកកន្លែងថ្មី ពីភូមិឫស្សី១ មកភូមិដំណាក់ធំប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញវិញ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ បានសំដែងនូវការកោតសរសើរ និងបានផ្ដាំផ្ញើដល់លោក វីរៈសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ និងកងកម្លាំងក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អោយបានខ្ជាប់ខ្ជួនក្នុងគោលជំហរដ៏រឹងមាំ ដើម្បី​បំពេញ​ភារកិច្ច​ជា​មួយ​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ប្រសើរបន្ថែមទៀត។