កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់១៥នាក់ទៀត និងអ្នកជំងឺ១នាក់ព្យាបាលជាសះស្បើយ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលតាមរយៈសេចក្ដីជូនព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បញ្ជាក់ថាកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន១៥នាក់ និងអ្នកជាសះស្បើយថ្មីចំនួនម្នាក់ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនដល់២៦៣នាក់ ខណៈអ្នកជាសះស្បើយកើនដល់២១៧នាក់ រីឯអ្នកសម្រាកកំពុងព្យាបាលមាន៣១នាក់៕
សូមអានលិខិតរបស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៖