លោក ឌី រ័ត្នខេមរុណ ចុះសាកសួរសុខទុក្ខ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ខណៈកំពុងព្យាបាលជំងឺសម្ពាធសរសៃឈាម

ភ្នំពេញ៖ លោក​ ឌី​ រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ និងជា​ អភិបាលរងខណ្ឌ​ នាថ្ងៃព្រហស្បតិ៍ ២រោចខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ នាទី បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ ដែលកំពុងមានជំងឺសម្ពាធ សសៃឈាមសម្រាកព្យាបាលនៅផ្ទះ ក្នុងបុរីសូនី ផ្លវលេខ ២៧ ផ្ទះលេខ ៣៨១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានផ្តាំផ្ញើការសាកសួរ ពី គណៈក្រុមប្រឹក្សាខណ្ឌ និង គណៈអភិបាលខណ្ឌ និង មន្រ្តីរាជការចំណុះរដ្ឋបាលខណ្ឌជូនចំពោះ លោក ម៉ៅ សាវឿន រួមទាំងបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រហ្មសព្វសាធុការពរ សិរីសួស្តី ជ័យមង្គលវិបុលសុខជូនចំពោះ លោកនាយនគរបាលប៉ុស្តិ៍ ឱ្យបានឆាប់ជាសះស្បើយ ពីជម្ងឺ ឆាប់មានសុខភាពមាំមួន ដើម្បីបន្តដឹកនាំនៅក្នុងមូលដ្ឋាន បន្តទៅទៀត ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ក៍បានផ្តល់ជូននូវ សម្ភារមួយចំនួនមាន អង្ករ ៣០គីឡូក្រាម , មី២កេស , ទឹកសុទ្ធ២កេស , ត្រីខ ១យួរ , ទឹកក្រូច ១កេស រួមទាំងថវិកា ២០ម៉ឺនរៀលផងដែរ ។