អាជ្ញាធរខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេ ដាយមិនស្តារ ដែលស្នេីរសុំប្រែក្លាយជា ភោជនីយដ្ឋាន ដាយមិនស្តារ

ភ្នំពេញ៖ នៅ​វេលា​ម៉ោង ១៥និង០០ នាទី​រសៀល ថ្ងៃ​ចន្ទ ១៤កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២០ លោក​ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ​ក្រុមកាងារចំរុះចុះធ្វើការត្រួតពិនិត្យ​នូវទីតាំងភោជនីយដ្ឋានមានឈ្មោះ ដាយមិនស្តារ តាមការស្នើសុំរបស់ លោកស្រី ឌី ឌីណា ដែលមានទីតាំងស្ថិតនៅ​ ផ្លូវ ៣០ម៉ែត្រ ភូយដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដែលមានសមាសភាពចូលរួមមាន ៖
១. លោក គឹម កល្យាណ អធិការរង នគរបាល ខណ្ឌមានជ័យ
២. លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអវុធហត្ថ ខណ្ឌមានជ័យ
៣. លោក ឆាន់ ប៊ុនធី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ
៤. លោក បែន ថានិត អនុប្រធាន ការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
៥. លោក ទិត ផានិត អនុប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
៦. លោក អែម ភារី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឺងមានជ័យទី៣
៧. លោក ទុន សុភ័ន ចៅរងទី២ សង្កាត់ស្ទឹងមានជ័យទី៣

ក្រោយពីបានធ្វើការពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំឲ្យម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងលេខ ០៦៥/២០ សជណ.ច្រ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅក្នុងរាជធានីភ្នំពេញបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋានត្រូវ អនុវត្តដូចខាងក្រោម ៖
– ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ-់ចូលតែមួយ រាជធានីភ្នំពេញ ។
– គោរពឲ្យ់បានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ-១៩ និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ។

បន្ទាប់ពីធ្វើការណែនាំរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរ ដល់ម្ចាស់ទីតាំង ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ដូចខាងក្រោម ៖
១. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ។
២. ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៣. ត្រូវរៀបចំបុគ្គលិកប្រចាំការ វាស់កំដៅភ្ញៀវមុននឹងអនុញ្ញាតឲ្យចូល ភោជនីយដ្ឋាន ។
៤. ត្រូវរៀបចំប្រព័ន្ធភ្លើង បំភ្លឺឲ្យបានច្បាស់ ។
៥. ត្រូវរៀបចំកន្លែងអង្គុយ អោយបានទូលាយ ជាលក្ខណៈភោជនីយដ្ឋាន ។
៦. ត្រូវពង្រីកកន្លែងចំណតអោយបានធំទូលាយ ។
៧. ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យបន្ថែមអោយបានច្រើន ។
៨. ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានអគ្គីភ័យកើតឡើង ។
៩. មិនត្រូវចតរថយ​ន្តនៅលើចិញ្ចើម​និងទ្រូងផ្លូវសាធារណៈជៀសវាងបណ្តឹងពីសាធារណជន ។
១០. មិនត្រូវបំពងឩបករណ៍សំលេងធុងបាសខ្លាំងនោះទេ ។
១១. ត្រូវអនុវត្តតាមស្តង់ដារភោជនីយដ្ឋានដាច់ខាតមិនតម្រូវអោយប្រើភ្លេង ឬភ្លើងពណ៌ដូចក្លឹបកម្សាន្តឡើយ ។
១២. ក្នុងករណីម្ចាស់ភោជនីយដ្ឋានខាងលើ មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាននោះ ជាបណ្តោះអាសន្ន ៕