ទីប្រឹក្សាបច្ចេកទេសចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារដែលបានបញ្ចប់ នូវប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ និងប្រព័ន្ធធារាសាស្រ្តកង្ហត ស្រុកបាណន់ និងស្រុកសង្កែ ១០០%
នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះអនុវត្តការងារគម្រោងប្រទ្បាយជើងក្អែប លើផែនការសរុបចំនួន ៥០អនុគម្រោង មានប្រវែងសរុប ៤៩,៧០០ម និងតម្រូវការកម្លាំងពលកម្មសរុប ៤,៧៤០នាក់ សម្រេចបាន ៥០អនុគម្រោង(មាន៥០ខ្សែ) ស្មើនឹង ១០០% នៅលើស្រុកចំនួន ០២គឺ ស្រុកបាណន់ និងស្រុកសង្កែ។
ការងារអនុវត្ត ចប់ត្រឹមពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ និងមានការចូលរួមដោយទីប្រឹក្សាបច្ចេកទេសចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារដែលបានបញ្ចប់១០០% ដូចមានខាងក្រោម ៖
១. ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ(បញ្ចប់) ស្ថិតនៅឃុំតាគ្រាម និងឃុំភ្នំសំពៅ ស្រុកបាណន់ មានចំនួន៣០ អនុគម្រោង មានប្រវែង ២៩,៧០០ ម៉ែត្រ អនុវត្តបាន ៣០អនុគម្រោង(៣០ខ្សែ) មានប្រវែងសរុប ២៩,៧០០ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ២៨២៦ នាក់ ពលរដ្ឋបានចូលរួម ១៧៦៤ នាក់ ក្នុងនោះស្រី ៦៥៣ នាក់ សម្រេចបាន ១០០ % ។
២. ប្រព័ន្ធធារាសាស្រ្តកង្ហត(បញ្ចប់) ស្ថិតនៅ ឃុំរាំងកេសី ស្រុកសង្កែ មានចំនួន ២០ អនុគម្រោង មានប្រវែង ២០,០០០ ម៉ែត្រ អនុវត្តបាន ២០អនុគម្រោង(២០ខ្សែ) មានប្រវែងសរុប ២០,០០០ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ១,៩១៤ នាក់ ពលរដ្ឋបានចូលរួម ១២០០ នាក់ ក្នុងនោះស្រី ៤៤០ នាក់ សម្រេចបាន ១០០ % ៕