ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៧នាក់ និងមានជាសះស្បេីយ ៧នាក់
ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៧នាក់ និងមានជាសះស្បេីយ ៧នាក់ ។
រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ២៩ កក្កដា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៧នាក់ ជនជាតិខ្មែរទាំងអស់ (៤នាក់ធ្វេីតេស្តលេីកទី៣ ទទួលបានលទ្ធផលវិជ្ជមាន: ពួកគាត់ជាកងទ័ពមួកខៀវ និងបានត្រលប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី ១០ កក្កដា ២០២០ និង៣នាក់ធ្វេីតេស្តលេីកទី២ ទទួលបានលទ្ធផលវិជ្ជមាន: ពួកគាត់បានធ្វេីដំណេីរពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ កក្កដា ២០២០ ដូច្នេះចំនួនសរុបកេីនកូវីដ-១៩ កេីន ២៣៣នាក់ ជាសះស្បេីយ៧នាក់ ចំនួនសំរាកនៅពេទ្យ៧៩នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៥៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៦០០២៩ស្មេីនឹង ៣៦១៦ ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
ប្រភព.នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC