ឈាមស្រែកស្បែកហៅ!!! បុរសជនដៃដល់ សម្លាប់នារីរងគ្រោះបំបិតមាត់រឿងខ្ចីលុយ ត្រូវបានកម្លាំងនគរបាលសហការស្រាវជ្រាវឃាត់ខ្លួនបានហើយ

ខេត្តកំពង់ស្ពឺ៖នៅទីបំផុតជនល្មើសចិត្តសាហាវព្រៃផ្សៃសម្លាប់ជនរងគ្រោះជាម្ចាស់លុយ ដើម្បីបំបិតមាត់ក្នុងការខ្ចីលុយចំនួន១២០០០$(មួយពាន់ពីររយដុល្លារ) ទិញម៉ូតូហើយប្រើគ្រប់ល្បិចកលនោះ ពេលនេះកម្លាំងនគរបាលសហការធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ។​ការស្រាវជ្រាវជ្រាវឃាត់ជនដៃដល់ខាងលើនេះកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមការអោយដឹងពីនគរបាលខេត្តថា ការឃាត់ជនដៃដល់ខាងលើនេះ ដោយមានការដឹកនាំពី ឯកឧត្តមឧត្តមសេនីយ៍ឯក​ ង៉េង ជួ ​​ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីជាវ​ វិបុល​ អនុប្រធាននាយកដ្ឋានលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកស្នងការរង សោម បូរ៉ា និងមានការសម្រប
សមសម្រួលពីលោកជំទាវព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ការិយាល័យនគរបាលព្រហ្មទណ្ឌបានសហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យឈ្មោះខូវ​ លីហាក់ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រស់សាលា​ សង្កាត់ស្វាយក្រវាន់​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។បើតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះនិយាយប្រាប់នគរបាលថា កាលពីអំឡុងខែឧសភាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ជនរងគ្រោះឈ្មោះជុំ ចន្ធូ ភេទស្រីអាយុ២៤ឆ្នាំ ក្រោយពេលប្តីនាងបានស្លាប់ទៅ នាង(ជនរងគ្រោះ) បានពឹងពាក់ជនសង្ស័យខាងលើឲ្យ ជួយលក់រថយន្តបែនដឹកដីបានក្នុងតម្លៃ១៩,០០០ដុល្លារ (មួយពាន់ប្រាំបួនរយដុល្លារ) សហរដ្ឋអាមេរិក ហើយជនសង្ស័យបានយកលុយ១២០០០$ទិញម៉ូតូ១គ្រឿង ហើយមិនរវីរវល់ចង់សងនាងឡើយ បើទោះបីជានាងសួរនាំរឿងលុយជំពាក់យ៉ាងណា ជនដៃដល់គេចវេសរហូត ដោយចង់បំបិតមាត់ជនរងគ្រោះ និងចង់សុីដាច់លុយនោះ។ រហូតដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានទូរស័ព្ទបបួលជនងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ​ ហើយវាយសម្លាប់យកខ្សែចងកបំភ័ណ្ឌសមត្ថកិច្ច​ ព្រមទាំងយកម៉ូតូនិងគ្រឿងអលង្ការមួយចំនួនគេចខ្លួនរហូត ពេលនោះសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្តឹងទៅនគរបាល ធ្វើការស្រាវជ្រាវរហូតដល់ចាប់ខ្លួនបាន។

បច្ចុប្បន្នជនដៃដល់ខាងលើនគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕