ក្រសួងអប់រំ អនុញ្ញាតអោយដំណើរការសកម្មភាព ហាត់ប្រាណ និងលេងកីឡាឡើងវិញហើយ
ភ្នំពេញ ៖ក្រសួងអប់រំ អនុញ្ញាតអោយដំណើរការសកម្មភាព ហាត់ប្រាណ និងលេងកីឡាឡើងវិញហើយ បើតាមការប្រកាសរបស់ក្រសួង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។ នៅក្នុងការអនុញ្ញាតឲ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឲ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្តគោរពតាមវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវ និងមុឺងមាត់។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖