ឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ និងលោកជំទាវ កែ សួន សុភី ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តអង្ក្រង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ និងលោកជំទាវ កែ សួន សុភី ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំជ្រៃ នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តអង្ក្រង ចែកអំណោយជូនគ្រួសារក្រីក្រចំនួន ១០០ គ្រួសារ នៅស្ថិតនៅក្នុងភូមិអង្ក្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ព្រមទាំងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានឃួងអណ្តូងទឹកចំនួន ០២ អណ្តូង ដែលជាអំណោយ របស់លោកជំទាវ ពេជ ចន្ទមុនី ប្រធានមូលដ្ឋានអណ្តូងទឹកស្អាត ឧកញ៉ាមហាភក្តីសប្បុរស ភោគាធិបតី ហ៊ុន នាង និងឧបាសិកា ឌី ប៉ុក និងអំពូលសឡាចំនួន ៥០ បង្គោលជូនប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃ និងឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ហើយឯកឧត្តម និងលោកជំទាវ ក៏ចុះពិនិត្យមើលសកម្មភាពសាងសង់អាគារមត្តេយសិក្សាថ្មី ស្ថិតក្នុងសាលាបឋមសិក្សាជ្រៃ ភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។