រដ្ឋបាលខណ្ឌមានជ័យ បានបើកវគ្គ ផ្សព្វផ្សាយ ប្រព័ន្ធប្រកាសអោយដឹងមុន នៅលេខកូដ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយប្រព័ន្ធប្រកាសអោយដឹងមុននៅលេខកូដ ១២៩៤ ក្នុងខណ្ឌមានជ័យ ។
សមាសភាពចូលរួមមាន ៖
១. លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ
២. លោកស្រី ហួត ឃីម នាយិការង រដ្ឋបាល ខណ្ឌមានជ័យ
៣. លោក វៀង ឡងឌី តំណាងអង្គការ(ភីន)
។
៤. លោក លីម មុយ អនុប្រធានការិយាល័យ ផែនការ និងហិរញ្ញវត្ថុ ខណ្ឌមានជ័យ
៥. លោកស្រី រស់ ថូ ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ខណ្ឌមានជ័យ
៦. គណៈកម្មាធិការគ្រោះមហន្តរាយ សង្កាត់ទាំង៧
៧. លោក លោកស្រី នាយកវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ
៨. លោក លោកស្រី នាយកវិទ្យាល័យ ចំរើនផល
៩. លោក លោកស្រី នាយកវិទ្យាល័យ ដំបូកខ្ពស់
១០. លោក លោកស្រី ប្រធានមណ្ឌលសុខភាព ចាក់អង្រែ
១១. លោក លោកស្រីប្រធានមណ្ឌលសុខភាព ស្ទឹងមានជ័យ
១២. លោក លោកស្រី ស្មៀនសង្កាត់ទាំង៧
១៣. លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់អោយកាន់តែច្បាស់ថា លេខកូដ ១២៩៤នេះ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលយើងបានអនុវត្តប្រើប្រាស់ដោយជោគជ័យ ចំនួន ២៤ ខេត្ត ក្រុង រួចហើយ ហើយកំពង់តែដាក់អោយប្រើប្រាស់នៅរាជធានីភ្នំពេញបន្តទៀត ដើម្បីអោយគ្រប់ ២៥ រាជធានី ខេត្ត ក្រុង តែម្តងក្នុងការចុះជួយប្រជាពលរដ្ឋ ។
ប្រសិនបើមានករណីពាក់ពន្ធ័គ្រោះមហន្តរាយផ្សេងៗដែរកើតមកលើមូលដ្ឋាន សូមធ្វើការ ទូរស័ព្ទមកកាន់លេខ ១២៩៤ ដើម្បីទទួលបានចុះឈ្មោះនិងទទួលបានសារប្រកាសឲ្យដឹងមុខ ! សម្រាប់ រាជធានីភ្នំពេញ ចុចលេខ ២៥ សម្រាប់ ខណ្ឌមានជ័យ ចុចលេខ ៦ និងតាមលេខកូដ ផ្សេងទៀតតាមបណ្តាសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ ។
បន្ទប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងអំពី គោលបំណងប្រព័ន្ធប្រកាសអោយដឹងមុន ១២៩៤ គឺ
– ដើម្បីបង្កើនឱកាសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុងស្រុក ឃុំសង្កាត់ កាត់បន្ថយបាននូវគ្រោះភ័យនៃគ្រោះមហន្តរាយនាពេលខាងមុខតាមរយៈលេខកូដ ១២៩៤ ដែលបានចុះឈ្មោះ និងផ្ញើរសាចូលជាសំលេងតាមទូរស័ព្ទដៃ ។
– ងាយស្រួលដល់ពលរដ្ឋ និង សហគមន៍មូលដ្ឋាន ក្នុងការត្រៀមបង្ការ ការការពារ និង ការជន្លៀសទាន់ពេលវេលា ។
– ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌមានជ័យ បានបង្កើតនូវ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌមានជ័យ ដើម្បីងាយស្រួលដល់ពលរដ្ឋ ក្នុងមូលដ្ឋានទាក់ទងក្នុងករណី មានគ្រោះមហន្តរាយដោយយថាហេតុណាមួយកើតឡើង មិនថាតែ កត្តាមនុស្ស ឬ កត្តាធម្មជាតិនោះឡើយ ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពី វគ្គផ្សព្វផ្សាយប្រព័ន្ធប្រកាសអោយដឹងមុន លេខកូដ ១២៩៤ រួចទៅ សមាសភាពចូលរួមទាំងអស់ នឹងបន្តផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សហគមន៍ អោយយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធប្រកាសអោយដឹងមុន លេខកូដ ១២៩៤ នេះ៕