ក្រសួងសុខាភិបាល និងរដ្ឋបាល​ខណ្ឌសែនសុខ​ បានរៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបុទុមសិរីសែនមង្គល (ហៅវត្តឃ្មួញ)។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទក្រសួង រួមទាំងលោកអភិបាលខណ្ឌសែនសុខ​ និងសហការី បានអញ្ជើញក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបុទុមសិរីសែនមង្គល (ហៅវត្តឃ្មួញ) ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន​ ​និងសុំសេចក្តីសុខ និងសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ​មន្ត្រីរាជការ​ក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។