បង្រ្កាបបានជនសង្ស័យបក្សពួកក្រុមលួច និងវាយប្លន់យកម៉ូតូ ០៣នាក់ និង៥នាក់ទៀតរត់គេចខ្លួន បាត់នៅខណ្ឌកំបូល
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនក្រុមវាយប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រ ដោយជនល្មើសចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
ជនសង្ស័យទី១ ឈ្មោះ ហេង ចាន់ដេត ហៅដេត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាងពិដាន (ឃាត់ខ្លួនមានសារធាតុញៀន)
ជនសង្ស័យទី២ ឈ្មោះ ហាន ដានី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាងដែក (ឃាត់ខ្លួនមានសារធាតុញៀន)
ជនសង្ស័យទី៣ ឈ្មោះ គិ ឆានី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបបគ្មាន (ឃាត់ខ្លួនមានសារធាតុញៀន)
ជនសង្ស័យចំនួន០៥នាក់ទៀត មិនស្គាល់ឈ្មោះ (គេចខ្លួនបាត់)
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ចាត់ការតាមនីតិវិធីច្បាប់៕