កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ មិថុនា និងទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអធិការនគរបាលខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួមលោកអធិការ លោក លោកស្រី អធិការរង លោក លោកស្រី នាយផ្នែក និង លោកនាយ,នាយរងប៉ុស្តិ៍ទទួលការងារព្រហ្មទណ្ឌ , ការងារប្រឆាំងគ្រឿងញៀន ទាំង០៧ប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ ស្នងការរង បានលើកឡើងពីការថ្លែងអំណរគុណ និង ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ដែលបាន យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងមានគោលការណ៍ដឹកនាំដល់កងកម្លាំងនគរបាលខណ្ឌមានជ័យ ចំនួន ០៧ ចំណុច រួមមាន៖
១-ការងារសន្តិសុខ
២-ការងារបង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌ
៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
៤-ការងារគ្រប់គ្រងជនបរទេស
៥-ការងារសណ្តាប់ធ្នាប់.ចរាចរណ៍
៦-ការងារអត្តសញ្ញាណកម្ម
៧-ការគោរពអង្គការវិន័យកងកម្លាំងនគរបាលជាតិ